ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មិនខាកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជន លោកXi Jinping កំណត់ទិសដៅដំណើរតស៊ូថ្មី
2023-03-15 15:51:41cri
Share with:

កសាងសមិទ្ធផលដែលមិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជនក្នុងដំណើរតស៊ូថ្មី " លោក Xi Jinpingបានថ្លែងបែបនេះក្នុងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំលើកទីមួយនៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដើម្បីជាអំពាវនាវដល់ការបង្កើនការកសាងប្រទេសជាតិនិងស្តារប្រជាជាតិឡើង វិញ ។ មិនខកខានទាំងបី ដែលលោក Xi Jinpingបានលើកឡើងនោះ បានបង្កើតជាប្រព័ន្ធសម្របសម្រួលនៃទិសដៅដំណើរថ្មីរបស់ប្រទេសចិន។

--មិនខកខានយុគសម័យ ពីព្រោះវាបានឆ្លុះបញ្ចាំងឱ្យឃើញពិភពលោកបច្ចុប្បន្ន។

ក្នុងយុគសម័យនេះ បណ្តាប្រទេសនានាលើពិភពលោកបានប្រាស្រ័យទាក់ទងគ្នានិងពឹងផ្អែកលើគ្នាកាន់តែច្រើន កាន់តែក្លាយទៅជាសហគមន៍រួមវាសនាតែមួយ។ ក្នុងឱកាសខួប ៤៥ ឆ្នាំនៃកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក ប្រទេសធំទីមួយវិស័យផលិតកម្ម ប្រទេសធំទីមួយវិស័យពាណិជ្ជកម្មទំនិញ។ល។ ការអភិវឌ្ឍរបស់ចិនមានអំណោយផលដល់ពិភពលោក ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតឆ្ងាយពីពិភពលោកបានឡើយ។

ក្នុងដំណើរថ្មី ប្រទេសចិនបន្តធ្វើដំណើរជាមួយពិភពលោក។ ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ការទាមទារជាឫសគល់ដែលទំនើបកម្មតាមបែបផែនចិនជំរុញឱ្យបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ បង្កើតទម្រង់ថ្មីនៃអរិយធម៌របស់មនុស្សជាតិ ដែលបានគូសបញ្ជាក់ពីលក្ខណៈពិសេសចិនផង បញ្ចេញគុណតម្លៃដែលដើម្បីផលប្រយោជន៍សកលផង។

ក្នុងសុន្ទរកថាលើកនេះ លោក Xi Jinpingបានបញ្ចេញសំឡេងរបស់ចិនដែលសមស្របនឹងចរន្តសម័យកាលទៅកាន់ពិភពលោកដែលបានបង្ហាញថា ការអភិវឌ្ឍរបស់ចិននិងការអភិវឌ្ឍសកលគឺសហការគ្នានិងឈ្នះ-ឈ្នះ។

--មិនខកខានប្រវត្តិសាស្រ្ត ពីព្រោះវាតភ្ជាប់នូវអតីតកាល និងអនាគត

ប្រជាជាតិចិនដែលមានអរិយធម៌ជាង៥ពាន់ឆ្នាំ បានកសាងនូវវិបុលភាពត្រចះត្រចង់រាប់មិនអស់ក្នុងប្រវត្តិសាស្ត្រ ក៏ធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនលើសលប់។ ក្នុងការលត់ដំរាប់មិនអស់ ប្រទេសចិនបានបង្កើតអព្ភូតហេតុពីរគឺការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែងដែលកម្រមាននៅក្នុងពិភពលោក ម្យ៉ាងទៀតបានដើរនូវមាគ៌ាទំនើបកម្មតាមបែបផែនចិន បង្កើតនូវទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ។

ចាប់ពីឥឡូវរហូតដល់ពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងកសាងខ្លួនឯងឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបកម្មខ្លាំងក្លា និងជំរុញឱ្យមានការស្ដារឡើងវិញនូវភាពរុងរឿងដ៏អស្ចារ្យនៃប្រជាជាតិចិនគ្រប់ជ្រុងជ្រោយ។លោក Xi Jinpingបាននិយាយដល់ប្រវត្តិសាស្ត្រម្ដងទៀត ទាមទារឱ្យមានទំនុកចិត្តយ៉ាងមុតមាំលើប្រវត្តិសាស្ត្រ ពង្រឹងនូវគំនិតផ្ដួចផ្ដើមពីប្រវត្តិសាស្ត្រ វាមិនត្រឹមតែជាការបន្លឺសំឡេងរោទិ៍ និងសួរអំពីបំណងដើមប៉ុណ្ណោះទេ ក៏សង្ឃឹមថាមនុស្សនឹងក្រេបជញ្ជក់នូវកម្លាំង ដើម្បីឆ្ពោះទៅអនាគតពីបទពិសោធន៍ប្រវត្តិសាស្ត្រ។

      --មិនខកបំណងប្រជាជន ព្រោះនេះគឺជាកម្លាំងចលករផង ក៏ជាទំនួលខុសត្រូវផង។ 

ពេលថ្លែងក្នុងសុន្ទរកថាលើកនេះ លោក Xi Jinping បានបកស្រាយពីគំនិតអភិបាលកិច្ច ឃ្លាទីមួយបានអរគុណយ៉ាងស្មោះចំពោះជំនឿចិត្តរបស់ប្រជាជន សុន្ទករថាទាំងមូលមិនបានឃ្លាតចេញពីសុខុមាលភាពរបស់ប្រជាជន។ តម្កល់ប្រជាជនជាស្នូល ជាទិសដៅផ្តោតសំខាន់និងស្តង់ដារតម្លៃនៃការធ្វើអភិបាលកិច្ចរបស់មេដឹកនាំចិនរូបនេះ។

ក្នុងដំណើរថ្មីក៏អ៊ីចឹងដែរ។ រំលេចពី”ប្រជាជន” គឺមានន័យថាផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនទៅលើការងារនិងជីវភាពរបស់ប្រពលរដ្ឋធម្មតា។ ធ្វើឱ្យរបបបែងចែកនិងប្រព័ន្ធរបបសន្តិសុខសង្គមមានសុក្រឹតភាព ពង្រឹងសេវាសាធារណៈ ធានាខ្សែបន្ទាត់ក្រហមនៃ ជីវភាពរបស់នៅរបស់ប្រជាជន។ល។ “បញ្ជីបញ្ហាជីវភាពប្រជាជន”ដែលត្រូវបានលើកឡើងក្នុងសុន្ទរកថារបស់លោក Xi Jinping បានផ្តោតលើបញ្ហាលំបាកដែលត្រូវការដោះស្រាយជាបន្ទាន់របស់ប្រជាជន។ “ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មមានអំណោយផលដល់ប្រជាជនឱ្យបានកាន់តែច្រើននិងកាន់តែស្មើភាព ដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនជាក់ស្តែងកាន់តែលេចធ្លោក្នុងការជំរុញវិបុលភាពរួមរបស់ប្រជាជនទាំងឡាយ” គោលដៅដ៏អស្ចារ្យរបស់លោក Xi Jinping  នេះបានបកស្រាយពី”តម្កល់ប្រជាជនជាអាទិភាព”ក្នុងដួងចិត្តរបស់លោក។

សមាជបក្សកុម្មុយនីស្ដចិនលើកទី ២០ បានគូរប្លង់មេដ៏អស្ចារ្យនៃការជំរុញការស្តារឡើវិញនូវភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន តើត្រូវចាប់ផ្តើមយ៉ាងណា តើត្រូវអនុវត្តជាក់ស្តែងយ៉ាងណា មហាសន្និបាតនៃសភាទំាំងពីរលើកនេះបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។ ក្នុងសុន្ទរកថារបស់លោក Xi Jinping នូវផ្លូវមួយដែលឆ្លុះបញ្ចាំងពីយុគសម័យ បង្កប់នូវអត្ថន័យប្រវត្តិសាស្រ្តនិងជុំវិញប្រជាជនបានណែនាំប្រជាជនឆ្ពោះទៅរកអនាគតកាន់តែល្អបវរ៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស