ថ្ងៃទី១៣ខែមីនាតាមម៉ោងក្នុងតំបន់ មេដឹកនាំប្រទេសទាំង៣អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានជួបប្រជុំគ្នា ហើយបានប្រកាសពីផែនការបំពាក់នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ត្រីភាគី អាមេរិកនឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់"Virginia"ចំនួន៣គ្រឿងទៅឱ្យប្រទេសអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ៣០នៃសតវត្សរ៍ទី២២ ហើយអាចនឹងបន្តលក់២គ្រឿងបន្ថែមទៀត។ ប្រទេសទាំង៣ក៏មានគម្រោងសហការគ្នាដើម្បីស្រាវជ្រាវនិងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មីមួយដោយឈរលើមូលដ្ឋានបច្ចេកវិទ្យារបស់អាមេរិកនិងអង់គ្លេសផងដែរ។ មន្ត្រីយោធាអូស្ត្រាលីបានថ្លែងថា តាមការប៉ាន់ប្រមាណ ផែនការទាំងមូលនឹងសម្រេចបាននៅឆ្នាំ២០៥៥ ដែលចំណាយថវិកា២៤៥ពាន់លានដុល្លារអាមេរិក។
ប៉ុន្មានថ្ងៃមុនពេលដែលអាមេរិក អង់គ្លេសនិងអូស្ត្រាលីប្រកាសផែនការសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ កិច្ចប្រជុំខែមីនារបស់ក្រុមប្រឹក្សាអង្គការថាមពលបរិមាណូអន្តរជាតិបានធ្វើឡើងនៅទីក្រុងវីយែន។ ក្រោមការជំរុញរបស់ប្រទេសចិន អង្គការនេះបានពិនិត្យពិភាក្សានូវបញ្ហាអំពីកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីជាលើកទី៧ ជាប់គ្នាក្នុងទម្រង់ពិភាក្សាអន្តររដ្ឋាភិបាល ប្រទេសជាច្រើនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចសហប្រតិបត្តិការនេះ។ អាមេរិកអង់គ្លេសនិងអូស្ត្រាលីព្រងើយកន្តើយចំពោះកង្វល់របស់ភាគីនានា ហើយប្រកាសផែនការសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយខ្លួនឯង គឺកំពុងតែយកសកម្មភាពឯកតោភាគីមកប្រឆាំងនឹងគំនិតឯកភាពរួមពហុភាគី ហើយបន្តដើរតាមផ្លូវខុសនិងគ្រោះថ្នាក់កាន់តែឆ្ងាយ។ប្រសិនបើផែនការនេះត្រូវបានអនុវត្ត វាមុខជានឹងបង្ខូចសន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងជំរុញការប្រកួតប្រជែងខាងសញ្វាវុធដោយជៀសមិនរួចដែលបង្កបញ្ហាមិនចេះចប់។
អាមេរិក អង់គ្លេសនិងអូស្ត្រាលីសុទ្ធតែជាភាគីហត្ថលេខីនៃ《សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ》(NPT) ប៉ុន្តែពួកគេបានដើរតាមផ្លូវបញ្ច្រាស ដោយល្មើសគោលដៅនិងគោលការណ៍របស់NPT 《លក្ខន្តិកៈនៃអង្គការថាមពលបរមាណូអន្តរជាតិ》 និង《សន្ធិសញ្ញាតំបន់គ្មាននុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង》 គឺជាគម្រោង“ល្មើស៣”។
អាមេរិក អង់គ្លេសនិងអូស្ត្រាលីចង់ធ្វើអ្វីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកទាំងអស់បានមើលឃើញកាន់តែច្បាស់លាស់។ ពួកគេគឺចង់បង្កើតអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងទម្រង់ជាក្រុមតូចៗ និងចម្លងទម្រង់របស់អង្គការណាតូក្នុងការបង្កការប៉ះទង្គិចនិងការប្រឈមមុខដាក់គ្នាក្នុងតំបន់។ ការប៉ុនប៉ងខាងភូមិសាស្ត្រនយោបាយដ៏តូចចង្អៀតនេះ ត្រូវរងការសង្ស័យនិងប្រឆាំងយ៉ាងទូលំទូលាយពីបណ្តាប្រទេសក្នុងតំបន់។
មិនថាអាមេរិក អង់គ្លេសនិងអូស្ត្រាលីមានផែនការបែបណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមិនមែនជារឿងឯកជនរបស់ពួកគេនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រទេសសមាជិកទាំងអស់នៃអង្គការថាមពលបរមាណូអន្តរជាតិ ដែលគួរតែត្រូវពិភាក្សានិងសម្រេចរួមគ្នាដោយរដ្ឋសមាជិកទាំងអស់តាមរយៈដំណើរការអន្តររដ្ឋាភិបាល។ ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមិនដែលបំភ្លេចបានថា គឺដោយសារតែពួកគេបានរំដោះខ្លួនចេញពីស្រមោលនៃសង្រ្គាមត្រជាក់ ទើបតំបន់អាស៊ីប៉ាស៊ីហ្វិកបានអភិវឌ្ឍទៅជាតំបន់ដែលមានភាពរស់រវើកបំផុតនិងកំណើនល្បឿនលឿនបំផុតក្នុងពិភពលោក។ ស្ថានភាពនេះមានតម្លៃណាស់ដែលបានមកដោយមកងាយទេ។ អ្នកណាចង់បំផ្លាញវា ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនអនុញ្ញាតជាដាច់ខាត៕