ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញចុះសួរសុខទុក្ខអ្នកសារព័ត៌មានដែលចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន
2023-03-15 15:35:20cri
Share with:

នារសៀលថ្ងៃទី១២ ខែមីនា លោក Zhao Leji សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចុះសួរសុខទុក្ខអ្នកទទួលខុសត្រូវនៃអង្គភាពព័ត៌មានសំខាន់ៗនិងអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយបានតាំងនាមគណៈអធិបតីនៃមហាសន្និបាតនិងគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ សម្តែងការសួរសុខទុក្ខនិងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតលើកនេះ។ លោកបានគូសបញ្ជាក់ថា ក្នុងការផ្សាយព័ត៌មានអំពីមហាសន្និបាត អង្គភាពព័ត៌មានសំខាន់នានាបានអនុវត្តយ៉ាងផ្ចិតផ្ចង់តាមស្មារតីនៃអនុសាសន៍សំខាន់របស់លោកXi Jinping ប្រធានរដ្ឋចិន ដោយបានផ្សាយព័ត៌មានអំពីការបើកធ្វើមហាសន្និបាតដោយគ្រប់ជ្រុងជ្រោយ តាមរយៈមុំជាច្រើន ដែលបានបង្កបរិយាកាសលល្អប្រសើរស្តីពីការពង្រឹងជំនឿចិត្ត ធ្វើឱ្យដួងចិត្តប្រជាជនមានភាពកក់ក្តៅ និងធ្វើឱ្យប្រជាជនរួមចិត្តរួមថ្លើម។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស