ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ភាពយន្ត និងភាពយន្តទូរទស្សន៍អន្តរជាតិហុងកុងបានបើកធ្វើ ដោយមានសហគ្រាសចូលរួមតាំងពិព័រណ៍ជាង ៧០០ សហគ្រាសមកពីទូទាំងពិភពលោក
2023-03-14 15:01:23cri
Share with:

ពិព័រណ៍ភាពយន្ត និងភាពយន្តទូរទស្សន៍អន្តរជាតិហុងកុងលើកទី ២៧ បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ហុងកុងកាលពីថ្ងៃទី ១៣ ខែមីនា ដោយបានទាក់ទាញសហគ្រាសចូលរួមតាំងពិព័រណ៍ជាង ៧០០ មកពី ៣០ ប្រទេស និងតំបន់។

ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្មភាពយន្ត និងភាពយន្តទូរទស្សន៍ដ៏ធំបំផុតរបស់អាស៊ី ពិព័រណ៍ភាពយន្ត និងភាពយន្តទូរទស្សន៍អន្តរជាតិហុងកុងនៅឆ្នាំនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងសកម្មពីអ្នកប្រកបមុខរបរផលិតភាពយន្ត និងភាពយន្តទូរទស្សន៍។ ក្រុមហ៊ុនផលិតភាពយន្ត និងភាពយន្តទូរទស្សន៍ជាច្រើននៃតំបន់ហុងកុង បានដាក់ស្តង់ពិព័រណ៍នៅនឹងកន្លែងដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្ត និងផែនការសម្រាប់ឆ្នាំក្រោយ។ ក្រៅពីនេះ ក្រុមហ៊ុនផលិតភាពយន្ត និងភាពយន្តទូរទស្សន៍ ជាង ៣៣០ នៃចិនដីគោក ដែលមកពីទីក្រុងប៉េកាំង ខេត្តFujian និងខេត្តGuangdong ជាដើមបានមកចូលរួមការតាំងពិព័រណ៍ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស