ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចាប់ដំណើរការសមយុទ្ធយោធាចម្រុះទ្រង់ទ្រាយធំ សហគមសង្គមស៊ីវិលជួបជុំគ្នាធ្វើបាតុកម្មប្រឆាំង
2023-03-14 15:33:46cri
Share with:

កងទ័ពនៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិកបានចាប់ដំណើរការសមយុទ្ធយោធាចម្រុះឈ្មោះ “ខែលនៃសេរីភាព” ជាផ្លូវការកាលពីថ្ងៃទី១៣ខែមីនា  សមយុទ្ធលើកនេះនឹងធ្វើរហូតដល់ថ្ងៃទី២៣ខែមីនា។  ក្នុងអំឡុងពេលនេះ កងទ័ពនៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងធ្វើការហ្វឹកហាត់ប្រយុទ្ធលើគោកជាដើម។

សមយុទ្ធលើកនេះបានបណ្តាលឱ្យកើតមានបាតុកម្មប្រឆាំងទ្រង់ទ្រាយធំ  ។  រសៀលថ្ងៃទី១១ សហគមសង្គមស៊ីវិលជាច្រើនរបស់កូរ៉េខាងត្បូងបានធ្វើបាតុកម្មនៅមុខទីស្តីការប្រធានាធិបតី អ្នកដែលចូលរួមបាតុកម្មបានកាន់ផ្ទាំងបដាដែលសរសេរថាបញ្ឈប់សមយុទ្ធ ដំណើរការការចរចាឡើងវិញ” “សមយុទ្ធទ្រង់ទ្រាយធំមិនអាចនាំមកនូវសន្តិភាពទេ”ជាដើម ដោយចេញដំណើរពីមុខទីស្តីការប្រធានាធីបតី ដើរដង្ហែរហូតដល់កណ្តាលទីក្រុង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស