ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ អនុម័តលើការបោះឆ្នោតសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល
2023-03-14 14:39:14cri
Share with:

មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នៃសាធារណរដ្ឋប្រជាមានិតចិនបានបិទបញ្ចប់នៅវិមានសភាប្រជាជនទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវរបៀបវារៈនានា ហើយបានបង្កើតសមាសភាពនៃស្ថាប័នរដ្ឋអាណត្តិថ្មី។

បន្ទាប់ពីបោះឆ្នោតរួច អង្គប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល។ សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកក្នុងយុគសម័យថ្មី ព្រមនិងទទួលស្គាល់យ៉ាងពេញលេញនូវការងាររបស់ក្រុមប្រឹក្សារដ្ឋក្នុងឆ្នាំទៅនិងក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយបានឯកភាពចំពោះសំណូមពរទូទៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងឆ្នាំ២០២៣ ក៏ដូចជាគោលដៅសំខាន់ ទិសដៅគោលនយោបាយ និងការងារសំខាន់ៗដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ ដូច្នេះសម្រេចចិត្តអនុម័តលើរបាយការណ៍នេះ។

ម្យ៉ាងទៀត  អង្គប្រជុំបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញត្តិបន្ទាប់ពីបោះឆ្នោត។ សូមបញ្ជាក់ថាសេចក្តីសម្រេចចិត្តនេះនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣។ លោកXi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីលេខ ៣ ហើយបានប្រកាស។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស