ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingមានចំណាប់អារម្មណ៍បែបណា បន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានរដ្ឋចិនលើកទី៣?
2023-03-14 15:52:58cri
Share with:

    ថ្ងៃទី១៣ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលថ្មីបានបិទសម័យប្រជុំនៅវិមានប្រជាជនក្រុងប៉េកាំង លោកXiJinpingដែលជាប់ឆ្នោតជាប្រធានរដ្ឋចិនលើកទី៣បានថ្លែងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំ តើសុន្ទរកថារបស់លោកបានផ្សព្វផ្សាយនូវព័ត៌មានបែបណា? ថ្ងៃនេះយើងខ្ញុំសូមបកស្រាយជូនលោកអ្នក។

តម្កល់ប្រជាជនជាអាទិភាព

    ពេលថ្លែងសុន្ទរកថាជាលើកដំបូងបន្ទាប់ពីកាន់មុខតំណែងជាប្រធានរដ្ឋចិនលើកទី៣ ជាដំបូង លោកXi Jinpingបានថ្លែងអំណគុណចំពោះជំនឿចិត្តរបស់តំណាងប្រជាជនទូទាំងប្រទេសនិងប្រជាជនគ្រប់ជនជាតិចំពោះលោក ហើយនឹងអនុវត្តភារកិច្ចដែលប្រគល់ដោយរដ្ឋធម្មនុញ្ញ បម្រើការងារដោយគោរពតាមតួនាទី រួមចំណែកបម្រើជាតិដោយស្មោះស្ម័គ្រ មិនឱ្យតំណាងប្រជាជននិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនខកបំណងឡើយ

    លោកXiJinpingបានធ្លាប់កាន់មុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនរបស់ភូមិដែលជាមូលដ្ឋានបំផុតក្នុងប្រទេសចិន បន្ទាប់ពីចាប់ផ្តើមធ្វើនយោបាយ ធ្លាប់បានកាន់មុខតំណែងជាលេខាស្រុក លេខាក្រុង លេខាខេត្ត រហូតដល់កាន់មុខតំណែងជាអ្នកដឹកនាំកំពូលរបស់ប្រទេសចិន។

    ច្រើនឆ្នាំកន្លងមក ជានិច្ចកាល លោកតែងតែប្រកាន់ខ្ជាប់ទស្សនៈកាន់អំណាចដែល “កើតចេញពីប្រជាជន ដើម្បីប្រជាជននិងពឹងផ្អែកប្រជាជន”។បន្ទាប់កាន់តំណែងជាអ្នកដឹកនាំកំពូលរបស់ប្រទេសចិន លោកធ្លាប់និយាយថា “ប្រជាជនដាក់ខ្ញុំនៅមុខតំណែងនេះ ខ្ញុំតែនតែតម្កល់ប្រជាជនជាអាទិភាព។”

រត់បណ្ដាក់អំពីការស្តារភាពរុងរឿងប្រជាជានចិនឡើងវិញឱ្យបានល្អ

    នៅក្នុងសុន្ទរកថារបស់លោកXiJinping ក៏បានបង្ហាញពីទំនួលខុសត្រូវប្រវត្តិសាស្ត្រដែរ។បន្ទាប់ពីរំលឹកឡើងវិញនូវដំណើរខិតខំតស៊ូដែលបក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជន លោកបានគូសបញ្ជាក់ថា តាមរយៈការខិតខំតស៊ូអស់រយៈពេល១០០ឆ្នាំ ប្រជាជនចិនបានក្លាយទៅជាម្ចាស់ជោគវាសនារបស់ខ្លួន សម្រេចបាននូវភាពលោតផ្លោះដ៏មហិមាចាប់ពីការក្រោកឈរឡើងមានភាពសម្បូរសប្បាយ រហូតដល់ខ្លាំងពូកែ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញបានឈានចូលដំណើរប្រវត្តិសាស្ត្រដែលមិនអាចដើរបញ្ច្រាសបាន។អនុលោមតាមគោលដៅអភិវឌ្ឍន៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានកំណត់ គិតរហូតដល់ពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងកសាងប្រទេសទំនើបកម្មសង្គមនិយមខ្លាំងក្លា។នៅក្នុងសុន្ទរកថា លោកបានសន្យាប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសថា នឹងកសាងសមិទ្ធផលដែលមិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ និងមិនខកខានប្រជាជនក្នុងដំណើរថ្មី ហើយរួមចំណែកដល់ការជំរុញកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងប្រជាជាតិឡើងវិញ។

កសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ

    នៅក្នុងសុន្ទរកថា លោកបានអធិប្បាយម្តងទៀតនូវទស្សនៈដែលជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោក ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ពីពិភពលោកបានទេ។ប្រទេសចិនត្រូវជ្រោងទង់សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ឈរនៅម្ខាងនៃប្រវត្តិសាស្ត្រត្រឹមត្រូវជានិច្ច អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា អនុវត្តតម្លៃរួមរបស់មនុស្សជាតិទាំងមូល ចូលរួមយ៉ាងសកម្មនូវកំណែទម្រង់និងកសាងប្រព័ន្ធអភិបាលកិច្ចសកល ជំរុញការកសាងសេដ្ឋកិច្ចបែបបើកទូលាយនិងជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីបន្ថែមភាពស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់ការអភិវឌ្ឍដោយសន្តិភាពនៅលើពិភពលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស