ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងថៃចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃរឆ្នើមវាងប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកផ្នែកវប្បធម៌មនុស្សជាតិនៃប្រទេសទាំងពីរ
2023-03-14 15:51:52cri
Share with:

ដើម្បីអនុវត្តសមិទ្ធផលដ៏សខាន់នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinpingក្នុងនាមប្រមុខរដ្ឋចិននៅប្រទេសថៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិននិងថៃបានធ្វើការពិគ្រោះពិភាក្សាយ៉ាងសកម្ម ដោយបានចុះហត្ថលេខាលើ «អនុស្សរណៈស្តីពីការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃឆ្នើមរវាងរដ្ឋបាលជាតិព័ត៌មាននិងការបោះពុម្ពផ្សាយនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងឧត្តមសិក្សានិងនវានុវត្តន៍ការស្រាវជ្រាវខាងបច្ចេកវិទ្យានៃព្រះរាជជាណាចក្រថៃ » នៅថ្ងៃទី១៣ខែមីនា ដែលជាសញ្ញាបញ្ជាក់ថា គម្រោងនៃការបកប្រែនិងបោះពុម្ពផ្សាយស្នាដៃឆ្នើមរវាងចិននិងថៃបានចាប់ដំណើរការជាផ្លូវការ។

យោងតាមអនុស្សរណៈនេះ ប្រទេសទាំងពីរចិននិងថៃនឹងរួមគ្នាបកប្រែនិងបោះពុម្ពផ្សាយស្នាដៃឆ្នើមរវាងប្រទេសទាំងពីរចំនួន៥០ក្នុងអំឡុងពេល៥ឆ្នាំខាងមុខ  ដើម្បីឱ្យស្នាដៃឆ្នើមកាន់តែច្រើនជំរុញការយល់ដឹងគ្នារវាងប្រជាជនប្រទេសទាំងពីរ បង្កើនមិត្តភាពនឹងនាំមកនូវឱកាសថ្មី និងកម្លាំងចលករថ្មីសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកផ្នែកវប្បធម៌មនុស្សជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស