ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា ប្រទេសចិនបានជួយជំរុញឱ្យមជ្ឈិមបូព៌ាសម្រេចបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ
2023-03-14 11:29:04cri
Share with:

លោក Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃទី ១៣ ខែមីនាថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតឡើងវិញ ដែលបានរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា ។

ពេលឆ្លើយសំណួររបស់អ្នកយកព័ត៌មានស៊ីនហួចិននៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសអ៊ីរ៉ង់នាថ្ងៃដដែលនោះ លោក Kanani បានថ្លែងថា  ប្រទេសចិនបានទទួលគណៈប្រតិភូអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតក្នុងបំណងល្អ ដោយបានជួយឱ្យប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មានគ្នា ដែលបានផ្តល់វេទិកាដល់ប្រទេសទាំងពីរក្នុងការរៀបចំកិច្ចសន្ទនាដោយជោគជ័យ ព្រមទាំងឈានដល់ការឯកភាពគ្នាអំពីការស្តារទំនាក់ទំនងការទូតឡើងវិញ ។ អ៊ីរ៉ង់សូមកោតសរសើរចំពោះតួនាទីរបស់ចិនដែលមានអំណោយផលដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា ក៏ដូចជាជួយការពារផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ដែលស្វែងរកស្ថិរភាព និងសន្តិសុខ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស