ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-03-14 15:49:09cri
Share with:



មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ អនុម័តលើការបោះឆ្នោតសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល

អគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ ស្ថាប័នផ្តល់ទិដ្ឋាការចិនប្រចាំនៅបរទេសនឹងដំណើរការឡើងវិញនូវការងារពិនិត្យនិងផ្តល់ទិដ្ឋាការគ្រប់ប្រភេទសម្រាប់ជនបរទេស

ពិព័រណ៍ភាពយន្ត និងភាពយន្តទូរទស្សន៍អន្តរជាតិហុងកុងបានបើកធ្វើ ដោយមានសហគ្រាសចូលរួមតាំងពិព័រណ៍ជាង ៧០០ សហគ្រាសមកពីទូទាំងពិភពលោក

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា ប្រទេសចិនបានជួយជំរុញឱ្យមជ្ឈិមបូព៌ាសម្រេចបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ

កូរ៉េខាងត្បូងនិងអាមេរិកបានធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំ សមាគមសង្គមស៊ីវិលបានធ្វើមីទ្ទីងដើម្បីតវ៉ាពីរឿងនេះ។

កិច្ចប្រជុំពេញអង្គលើកទី៥៨នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលពិសេសស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិបានបើកធ្វើ

អង្គការសហប្រជាជាតិបង្ហាញថា៖ នឹងថែរក្សាការពារនូវលក្ខណៈពេញលេញ និងនិរន្តរភាពនៃគំនិតផ្តួចផ្តើមស្តីពីស្បៀងនៅសមុទ្រខ្មៅ

 

អ្នកបកប្រែ:马小青
ប្លុកពិសេស