ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-03-13 16:23:12cri
Share with:

មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បិទសម័យប្រជុំនៅក្រុងប៉េកាំង

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា យើងត្រូវប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ខិតខំប្រឹងប្រែងក្នុងការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

 លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនឆ្លើយសំណួរអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីទិសដៅអភិបាលកិច្ចនិងការងារសំខាន់នៃរដ្ឋាភិបាលអាណត្តិថ្មី។

លោក Li Qiang នាយករដ្ឋមន្រ្តីថ្មីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនថ្លែងថា សេដ្ឋកិច្ចឯកជនចិនមានសក្តានុពលអភិវឌ្ឍន៍ធំធេង។

លោក Li Qiang នាយករដ្ឋមន្រ្តីថ្មីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន ថ្លែងអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកថា ការរាំងខ្ទប់ និងការគាបសង្កត់គ្មានផលប្រយោជន៍ដល់អ្នកណាឡើយ។

ឥស្សរជនអន្តរជាតិថ្លែងថា ប្រទេសចិនបានរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងដល់ស្ថិរភាពនិងវិបុលភាពរបស់ពិភពលោក។

សហគមន៍អន្តរជាតិស្វាគមន៍ចំពោះការស្តារទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតឡើងវិញ ហើយកោតសរសើរចំពោះតួនាទីវិជ្ជមានរបស់ប្រទេសចិន។

ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៥គ្រោងវិលត្រឡប់មកផែនដីវិញនៅខែមិថុនាខាងមុខនេះ។

ទំហំផ្ទៃដីព្រៃឈើរបស់ប្រទេសចិនមានចំនួន ២៣១ លានហិកតា។

អ្នកបកប្រែ:李展精
ប្លុកពិសេស