ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiangនាយករដ្ឋមន្ត្រីចិន ៖ សេដ្ឋកិច្ចឯកជនរបស់ចិនប្រាកដជាមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងជាមិនខាន
2023-03-13 15:17:35cri
Share with:

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់ប្រទេសចិននៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងថា បរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់ប្រទេសចិននឹងកាន់តែប្រសើរឡើង ហើយនឹងមានចន្លោះសម្រាប់អភិវឌ្ឍកាន់តែធំ សេដ្ឋកិច្ចឯកជនរបស់ចិនប្រាកដជាមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងជាមិនខាន។

លោក Li Qiang បានថ្លែងថា យើងត្រូវផ្តោតសំខាន់លើការបង្កបរិយាកាសធុរកិច្ចដែលប្រកបដោយទីផ្សារភាវូបនីយកម្ម នីតិកម្ម និងអន្តរជាតូបនីយកម្មនៅទីចាប់ផ្តើមថ្មី គ្រប់គ្រងដោយស្មើភាពចំពោះសហគ្រាសកម្មសិទ្ធិរដ្ឋគ្រប់ប្រភេទ ការពារដោយស្របតាមច្បាប់នូវសិទ្ធិអចលនទ្រព្យរបស់សហគ្រាស ព្រមនិងសិទ្ធិនិងផលប្រយោជន៍របស់សហគ្រិន ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌រវាងតួអង្គអាជីវកម្មផ្សេងៗ និងគាំទ្រសហគ្រាសឯកជនឱ្យមានការវិវឌ្ឍរីកចម្រើន។ លោកបានចង្អុលបង្ហាញថា ប្រទេសចិនមានតម្រូវការទីផ្សារទ្រង់ទ្រាយធំ ហើយនៅមានវិស័យថ្មីៗនិងផ្លូវប្រកួតប្រជែងថ្មីៗជាច្រើនដែលកំពុងរង់ចាំការអភិវឌ្ឍ។ លោកសង្ឃឹមថា សហគ្រិនឯកជនអាចបន្តផ្សព្វផ្សាយខ្លាំងក្លានូវស្មារតីរបស់សហគ្រិនឆ្នើម ពង្រឹងជំនឿចិត្តហើយបន្តអភិវឌ្ឍ ដើម្បីបង្កើតភាពត្រចះត្រចង់កាន់តែអស្ចារ្យនៃការបង្កើតអាជីព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស