ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបិទសម័យប្រជុំ
2023-03-13 11:37:43cri
Share with:

      មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលថ្មី ដែលជាស្ថាប័នកំពូលនៃអំណាចរដ្ឋរបស់ប្រទេសចិនបានបិទសម័យប្រជុំនៅវិមានសភាប្រជាជនទីក្រុងប៉េកាំងនៅថ្ងៃទី ១៣ ខែមីនា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំ។

លោកXi Jingpingបានលើកឡើងថា ប្រជាជាតិចិនបានបង្កើតភាពត្រចះត្រចង់ជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយក៏ឆ្លងកាត់ឧបសគ្គជាច្រើនដែរ។បន្ទាប់ពីបក្សកុម្មុយនីស្តចិនបានបង្កើតឡើង បានរួមសាមគ្គីនិងដឹកនាំប្រជាជននៃជនជាតិនានាក្លាយទៅជាម្ចាស់នៃជោគវាសនារបស់ខ្លួនតាមរយៈការខិតខំតស៊ូអស់រយៈពេល១០០ឆ្នាំ សម្រេចភាពលោតផ្លោះដ៏មហិមាដែលក្រោកឈរឡើងនិងមានភាពសម្បូរសប្បាយ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញបានឈានចូលដំណើរប្រវត្តិសាស្ត្រដែលមិនអាចបញ្ច្រាសបាន។នៅក្នុងដំណើរអភិវឌ្ឍន៍ថ្មី យើងត្រូវតែកសាងសមិទ្ធផលដែលកុំខកខានយុគសម័យ កុំខកខានប្រវត្តិសាស្ត្រនិងកុំខកខានប្រជាជន ដើម្បីរួមចំណែកដល់ការជំរុញការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។

លោកXiJinpingបានគូសបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ស្ថិរភាពជាបុរេលក្ខខណ្ឌនៃភាពរុងរឿង។ត្រូវអនុវត្តទស្សនៈសន្តិសុខជាតិទូទៅ ធ្វើឱ្យប្រព័ន្ធសន្តិសុខជាតិមានសុក្រឹតភាព បង្កើនសមត្ថភាពគាំពារសន្តិសុខជាតិ លើកកម្ពស់កម្រិតអភិបាលកិច្ចសន្តិសុខសាធារណៈ ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានសុក្រឹតភាព ដើម្បីធានានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីតាមរយៈនិម្មាបនកម្មសន្តិសុខថ្មី។

លោកបន្តទៀតថា ប្រទេសចិនត្រូវជ្រោងទង់សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ឈរនៅម្ខាងនៃប្រវត្តិសាស្ត្រត្រឹមត្រូវជានិច្ច អនុវត្តពហុភាគីនិយម
យ៉ាងប្រាកដប្រជា អនុវត្តតម្លៃរួមរបស់មនុស្សជាតិទាំងមូល ចូលរួមយ៉ាងសកម្មនូវកំណែទម្រង់និងកសាងប្រព័ន្ធអភិបាលកិច្ចសកល ជំរុញការកសាងសេដ្ឋកិច្ចបែបបើកទូលាយ និងជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។

លោកXiJinpingបានលើកឡើងថា បក្សកុម្មុយនីស្តចិនត្រូវបន្តរក្សាភាពម៉ឺងម៉ាត់និងភាពរឹងមាំជានិច្ចក្នុងការដោះស្រាយបញ្ហាតែមួយគត់របស់បក្ស ហ៊ានធ្វើបដិវត្តន៍ខ្លួន បន្តរក្សាការដឹកនាំដោយឯកភាពរបស់បក្សជានិច្ច ដើម្បីធានាថា បក្សនឹងមិនផ្លាស់ប្តូរគុណភាព និងមិនផ្លាស់ប្តូរពណ៌សារឡើយ ហើយផ្តល់ការធានាយ៉ាងខ្លាំងដល់ការកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ៕




អ្នកបកប្រែ:刘妍
ប្លុកពិសេស