ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា យើងត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ
2023-03-13 11:38:38cri
Share with:

 មហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤  បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែមីនា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបិទ  ។

លោក Xi Jinping បានថ្លែងថា  នៅក្នុងដំណើរថ្មីនៃការកសាងប្រទេសខ្លាំង និងការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ យើងត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ  ត្រូវអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ នូវគោលគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី អនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនតាមរយៈការអប់រំតាមបែបវិទ្យាសាស្ត្រ យុទ្ធសាស្ត្រកសាងប្រទេសខ្លាំងតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយផ្អែកលើនវានុវត្តន៍ ផ្តោតលើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍តាមបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យនិងម្ចាស់ការ ជំរុញការធ្វើបរិវត្តកម្មអភិវឌ្ឍន៍និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ជំរុញការអភិវឌ្ឍដោយស៊ីចង្វាក់រវាងទីក្រុង និងតំបន់ជនបទ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយបៃតងនិងកាបូនទាប ជំរុញការលើកកម្ពស់គុណភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងសម្រេចកំណើនក្នុងកម្រិតយ៉ាងសមហេតុផល ក្នុងន័យពង្រឹងកម្លាំងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងកម្លាំងចម្រុះរបស់ប្រទេសជាតិជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស