ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោក
2023-03-13 15:41:03cri
Share with:

លោក Hu Zhaoming អ្នកនាំពាក្យក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រកាសកាលពីថ្ងៃទី ១៣ ខែមីនាថា កិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយពិភពលោកនឹងបើកធ្វើតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៥ ខែមីនា តាមម៉ោងទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ សូមបញ្ជាក់ថា កិច្ចសន្ទនាលើកនេះនឹងត្រូវធ្វើឡើងក្រោមប្រធានបទ ផ្លូវទំនើបភាវូបនីយកម្ម ៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងអង្គការនយោបាយរបស់ប្រទេសជាច្រើននឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះតាមការអញ្ជើញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស