ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកXi Jinpingនិងសាកលវិទ្យាល័យ
2023-03-13 11:01:49cri
Share with:

លោក Sun Fangzhong អតីតសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បាននិយាយថា៖ “ថ្ងៃនេះខ្ញុំចង់ប្រាប់ប្អូនៗទាំងអស់គ្នាអំពីរឿងរ៉ាវកាលពីជាង៣០ឆ្នាំមុននៅឆ្នាំ១៩៩០ក្នុងរដូវក្តៅ លោក Xi Jinping ដែលពេលនោះជាលេខាបក្សក្រុង Fuzhou ហើយក៏ជាសាកលវិទ្យាធិការរបស់សាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangដែរ។ ល្ងាចថ្ងៃទីខែកក្កដា លោក Xi Jinpingដែលទើបតែងតាំងជាសាកលវិទ្យាធិការបានអញ្ជើញខ្ញុំទៅការិយាល័យរបស់គាត់ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពរបស់សាលា

 

នៅពេលនោះ លក្ខខណ្ឌសាលាមិនស្របនឹងស្តង់ដា សាកលវិទ្យាល័យយើងត្រូវបានផ្តល់ "ការព្រមានដោយកាតលឿង" ពីគណៈកម្មាធិការអប់រំជាតចិន។ក្នុងកិច្ចប្រជុំនោះ លោក Xi Jinping   បានថ្លែងយ៉ាងម៉ត់ចត់ថា៖ « ចាប់ពីខ្ញុំឡើងទៅមិនធ្វើជាថ្នាក់ដឹកនាំសាលាដែលមានតែឈ្មោះនោះទេ ត្រូវតែយកចិត្តទុកដាក់លើការស្ថាបនាសាលានេះ ហើយដោះស្រាយបញ្ហាជាក់លាក់ឱ្យបានទាន់ពេលវេលា»។



លោក Xi Jinping បានថ្លែងថា៖ "យើងគួរតែចាត់ទុកការអនុវត្តជាក់ស្តែងជាអាទិភាព។ យើងមានទ្រឹស្តី មានគោលនយោបាយ និងមានផែនការរួចស្រេចហើយ។តើអ្នកណាទៅអនុវត្តយើងត្រូវពង្រឹងសមត្ថភាពលើការអនុវត្ត"។

លោក Sun Fangzhong អតីតសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បានថ្លែងថា៖ “ដើម្បីធ្វើឱ្យសាកលវិទ្យាល័យយើងរំដោះចេញពីស្ថានភាពលំបាក ហើយធ្វើវាឱ្យលេចធ្លោ ឱ្យតែមានពេលទំនេរ លោក Xi Jinping តែងបើកកិច្ចប្រជុំនៅសាលា ដើម្បីដោះស្រាបញ្ហាគ្រប់បែបយ៉ាង ដូចជាការជួយរកការងារឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ការរៀបចំគ្រូបង្រៀន កន្លែងស្នាក់នៅ និងការសាងសង់អគារសិក្សាថ្មីជាដើម មិនថារឿងតូចធំ លោកយកចិត្តទុកដាក់ជានិច្ច ហើយរៀបចំសិក្សាស្រាវជ្រាវដោយផ្ទាល់ ព្រមនិងជំរុញការអនុវត្ត។ តាមរយៈការខិតខំប្រឹងប្រែងជាងមួយឆ្នាំរបស់លោក Xi Jinping និងគ្រូបង្រៀននិងនិស្សិតសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangបានទទួលនូវការត្រួតពិនិត្យពីគណៈកម្មាធិការអប់រំជាតិដោយជោគជ័យ



អ្នកបកប្រែ:张艳萍
ប្លុកពិសេស