ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំផ្ទៃដីព្រៃឈើរបស់ប្រទេសចិនមានចំនួន ២៣១ លានហិកតា
2023-03-13 15:07:54cri
Share with:


 

ថ្ងៃទី១២ ខែមីនាគឺជាទិវាដាំដើមឈើលើកទី ៤៥ នៃប្រទេសចិន។ ការិយាល័យគណៈកម្មាធិការស្តារគម្របបៃតងទូទាំងប្រទេសចិនបានចេញសេចក្តីប្រកាសស្តីពីស្ថានភាពស្តារគម្របបៃតងនៃប្រទេសចិនប្រចាំឆ្នាំ ២០២២"នៅថ្ងៃដដែលបង្ហាញថា បច្ចុប្បន្ននេះ ប្រទេសចិនមានទំហំផ្ទៃដីព្រៃឈើចំនួន ២៣១ លានហិកតា ជាមួយនឹងអត្រាគ្របដណ្តប់នៃព្រៃឈើឡើងដល់ ២៤,០២%; ផ្ទៃដីដាំស្មៅមានចំនួន ២៦៥ លានហិកតា និងអត្រាគ្របដណ្តប់ចម្រុះលើផ្ទៃដីវាលស្មៅឡើងដល់ ៥០៣២%

យោងតាមរបាយការណ៍នេះថា ការស្តារគម្របបៃតងតាមបែបវិទ្យាសាស្ត្ររបស់ប្រទេចិននៅតែបន្តរីកចម្រើនឈានទៅមុខ។ នៅឆ្នាំ ២០២២ ប្រទេសចិនបានសម្រេចការដាំព្រៃឈើចំនួន ៣៨៣ លានហិកតានៅទូទាំងប្រទេស និងបានកែលម្អការដាំស្មៅទំហំ៣២១៤ លានហិកតា និងទប់ស្កាត់រហោស្ថានកម្មចំនួន ១៨៤៧៣លានហិកតា និងបានប្រកាសពីការរៀបចំសកម្មភាពទទួលខុសត្រូវផ្សេងៗពាក់ព័ន្ធ "ការដាំដើមឈើជាកាតព្វកិច្ចតាមអ៊ីនធើណិតរបស់ប្រជាជនទាំងអស់"ចំនួន២៦២សកម្មភាព

អ្នកបកប្រែ:马小青
ប្លុកពិសេស