ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិន៖ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ
2023-03-13 11:55:02cri
Share with:

ពេលថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបិទសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី ១៤ នៅថ្ងៃទី ១៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ យើងត្រូវតែជំរុញយ៉ាងប្រាកដប្រជានូវការបើកចំហប្រកបដោយកម្រិតខ្ពស់ មិនត្រឹមតែប្រើប្រាស់ទីផ្សារនិងធនធានសកលឱ្យបានល្អដើម្បីការអភិវឌ្ឍរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងត្រូវជំរុញការអភិវឌ្ឍរួមនៃពិភពលោកផងដែរ។ យើងត្រូវជ្រោងទង់នៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ឈរនៅម្ខាងនៃប្រវត្តិសាស្រ្តដ៏ត្រឹមត្រូវជានិច្ច អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា អនុវត្តតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់និងការកសាងប្រព័ន្ធអភិបាលកិច្ចសកល ជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ក្នុងន័យបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាបង្កបរិយាកាសអន្តរជាតិដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស