ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិន ៖ បំពេញភារកិច្ចតាមរដ្ឋធម្មនុញ្ញដោយស្មោះត្រង់ ដើម្បីកុំឱ្យប្រជាជនខកបំណងជាដាច់ខាត
2023-03-13 10:58:28cri
Share with:

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលថ្មី ដែលជាស្ថាប័នកំពូលនៃអំណាចរដ្ឋរបស់ប្រទេសចិនបានបិទសម័យប្រជុំនៅវិមានសភាប្រជាជនទីក្រុងប៉េកាំងនៅថ្ងៃទី ១៣ ខែមីនា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំថា ការជឿទុកចិត្តរបស់ប្រជាជនគឺជាកម្លាំងចលករដ៏ធំបំផុតសម្រាប់ខ្ញុំដើរឆ្ពោះទៅមុខ ហើយវាក៏ជា«អំរែកដ៏ធ្ងន់»នៅលើស្មារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងបំពេញភារកិច្ចតាមរដ្ឋធម្មនុញ្ញដោយស្មោះត្រង់ តម្កល់តម្រូវការជាតិជាបេសកកម្មខ្លួន ហើយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាបទដ្ឋានការងាររបស់ខ្ញុំ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្លួន រួមចំណែកឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីកុំឱ្យប្រជាជនខកបំណងជាដាច់ខាត ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស