ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនអន្តរជាតិថ្លែងថា៖ ប្រទេសចិនបានរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងដល់ស្ថិរភាពនិងវិបុលភាពនៃពិភពលោក
2023-03-13 14:14:58cri
Share with:


ឥស្សរជនអន្តរជាតិបានថ្លែងថា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់និងសំខាន់ទៅកាន់ពិភពលោកថា ប្រទេសចិននឹងបន្តដើរតាមមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព ស្វែងរកផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ និងជំរុញការអភិវឌ្ឍនៃអភិបាលកិច្ចសកលឱ្យឆ្ពោះទៅកាន់ភាពយុត្តិធម៌និងត្រឹមត្រូវ។

អភិបាលធនាគារអភិវឌ្ឍន៍អ៊ីស្លាមបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជាច្រើននៃពិភពលោកត្រូវការការលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសផ្នែកដែលទាក់ទិននឹងការរស់នៅរបស់ប្រជាជនសាមញ្ញដូចជាការអប់រំនិងសុខភាពជាដើម។រំពឹងថា ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសផ្សេងទៀតនៅក្នុងវិស័យទាំងនេះ។

ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអាល្លឺម៉ង់បានថ្លែងថា ភាពរុងរឿងនិងការអភិវឌ្ឍរបស់ប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយអាល្លឺម៉ង់ អឺរ៉ុប និងពិភពលោកទាំងមូលពឹងផ្អែកលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស