ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ដោយលើកឡើងថា ការរាំងខ្ទប់ និងការគាបសង្កត់គ្មានផលប្រយោជន៍ដល់អ្នកណានោះទេឡើយ
2023-03-13 16:24:20cri
Share with:

បន្ទាប់ពីបិទសម័យប្រជុំមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នៅព្រឹកថ្ងៃទី១៤ខែមីនា  លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជនព្រមទាំងឆ្លើយសំណួរអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ។ខណៈពេល លោក Li Qiang ឆ្លើយសំណួរអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកមានសក្តានុពលធំធេងខ្លាំង ។ ការរាំងខ្ទប់ និងការគាបសង្កត់គ្មានផលប្រយោជន៍ដល់អ្នកណាឡើយ។  អ្វីដែលសំខាន់នាពេលបច្ចុប្បន្ននេះគឺធ្វើឱ្យគំនិតឯកភាពរួមដ៏សំខាន់មួយចំនួនរវាងប្រធានរដ្ឋចិន Xi Jinping និងលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចជំនួបពិភាក្សានៅខែវិច្ឆិកាឆ្នាំ២០២២ក្លាយជាគោលនយោបាយជាក់ស្តែងនិងសកម្មភាពអនុវត្តជាក់ស្តែង។

ពេលឆ្លើយតបអំពីសំណួរថាតើគោលនយោបាយបើកទូលាយរបស់ប្រទេសចិនមានការប្រែប្រួលឬទេ លោក Li Qiang បានគូសបញ្ជាក់ថា ការបើកទូលាយគឺជាគោលនយោបាយជាតិជាមូលដ្ឋានរបស់ប្រទេសចិន មិនថាស្ថានការណ៍ខាងក្រៅមានការប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការជំរុញការបើកទូលាយដោយមិនងាករេ។  លោក Li Qiang បានថ្លែងទៀតថា ឆ្នាំនេះ ប្រទេសចិននឹងតភ្ជាប់ជាមួយបទបញ្ញត្តិសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដាខ្ពស់ ដើម្បីពង្រីកការបើកទូលាយថែមមួយម្រិតទៀត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស