ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនថ្លែងពីទិសដៅនយោបាយ និងការងារអាទិភាពរបស់រដ្ឋាភិបាលចិនអាណត្តិថ្មី
2023-03-13 12:29:59cri
Share with:

នៅថ្ងៃទី ១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេស ។

 លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ដែលបានធ្វើឡើងកាលពីខែតុលាឆ្នាំ២០២២  បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងរយៈពេលយូរជាងនេះ បញ្ហាសំខាន់ដែលយើងគ្រប់គ្នាយកចិត្តទុកដាក់ អាចស្វែងរកចម្លើយយ៉ាងច្បាស់លាស់ពីក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ។

ការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី គឺអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្ត និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យផែនការមេរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០  ក្លាយជាផែនការអនុវត្តជាក់ស្តែង  ហើយរួមជាមួយប្រជាជនទូទាំងប្រទេស ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យផែនការមេក្លាយជាការពិតជាក់ស្តែងដ៏ល្អបវរ  ។

នៅក្នុងការងារនាពេលអនាគត យើងនឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួន ៖ ទី១ គឺត្រូវបង្កើតនិងប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាអាទិភាព ។ ទី២ គឺប្រមូលផ្តុំកម្លាំងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទី៣ គឺប្រកាន់ខ្ជាប់ដោយមិនងាករេនូវការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកចំហ  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស