ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសំខាន់ៗ និងអ្នកជំនាញជិត ២០០ នាក់លើពិភពលោកបានរួមគ្នាអំពាវនាវឱ្យបញ្ចប់ការចែកចាយវ៉ាក់សាំងដោយមិនស្មើគ្នា
2023-03-13 11:41:40cri
Share with:

អ្នកនយោបាយសំខាន់ អ្នកជំនាញ និងបញ្ញវន្តជាដើម ប្រមាណ ២០០ នាក់លើពិភពលោក បានរួមគ្នាចេញលិខិតចំហមួយកាលពីថ្ងៃទី ១១ ខែមីនា ដោយអំពាវនាវឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលុបបំបាត់ការចែកចាយវ៉ាក់សាំងដោយមិនស្មើគ្នា។

លិខិតចំហនេះត្រូវបានចុះហត្ថលេខាដោយអ្នកនយោបាយសំខាន់ អ្នកជំនាញ និងបញ្ញវន្តជាដើម ប្រមាណ ២០០ នាក់លើពិភពលោក ក្នុងនោះបូករួមទាំងលោក Joseph Eugene Stiglitz ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋសាស្ត្រ លោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកAngel Gurría អតីតអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាដើម  ។

សូមបញ្ជាក់ថា លិខិតចំហបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យពិចារណាឡើងវិញនូវកំហុសដែលបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ហើយចាត់វិធានការ ដូចជាការឈានដល់កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ ការពង្រឹងការផ្ទេរ និងការចែករំលែកបច្ចេកទេស ដើម្បីជៀសវាងការកើតមានសោកនាដកម្មស្រដៀងគ្នានាពេលអនាគតនៅពេលឆ្លើយតបទៅនឹងវិបត្តិសុខភាពសាធារណៈសកល ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស