ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៥គ្រោងវិលត្រឡប់មកផែនដីវិញនៅខែមិថុនាខាងមុខនេះ
2023-03-13 12:19:34cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនកាលពីថ្ងៃទី១២ខែមីនាឱ្យដឹងថា បច្ចុប្បន្ន ស្ថានីយអវកាសចិនកំពុងដំណើរការដោយរលូនតាមគន្លងតារាវិថី ក្រុមអវកាសយានិកនៃយានអវកាស Shenzhou -១៥មានសុខភាពល្អធម្មតា ហើយគ្រោងនឹងវិលត្រឡប់មកផែនដីវិញនៅខែមិថុនាខាងមុខនេះ។

អនុលោមតាមការរៀបចំ ឆ្នាំ២០២៣ប្រទេសចិននឹងបាញ់បង្ហោះយានអវកាសដឹកជញ្ជូន Tianzhou-៦  យានអវកាសShenzhou-១៦និងយានអវកាសផ្ទុកមនុស្សShenzhou-១៧ ដែលវាគឺជាភារកិច្ចហោះហើរលើកដំបូងបន្ទាប់ស្ថានីយអវកាសចិនសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនិងឈានចូលដំណាក់កាលថ្មីនៃការប្រើប្រាស់និងការអភិវឌ្ឍ ។

សូមបញ្ជាក់ថា គម្រោងពិសោធន៍លើកដំបូងដែលជ្រើសរើសរួមដោយការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិននិងនាយកដ្ឋានអវកាសនៃអង្គការសហប្រជាជាតិគ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ ដើម្បីធ្វើពិសោធនិងស្រាវជ្រាវនៅស្ថានីយអវកាសចិន៕



អ្នកបកប្រែ:李展精
ប្លុកពិសេស