ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Liu Xin អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CGTN)យកបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Seymour Hersh អ្នកផ្តល់ព័ត៌មានអំពីហេតុការណ៍បំផ្ទុះ “បំពង់បង្ហូរឧស្ម័ន Nord Stream”
2023-03-12 13:09:21cri
Share with:

កាលពីដើមខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតដ៏ល្បីឈ្មោះរបស់អាមេរិកបានទម្លាយពីលទ្ធផលពិនិត្យអង្កេតរបស់ខ្លួន ពោលគឺ ស្ថាប័នស៊ើបការណ៍និងកងទ័ពអាមេរិក បានបំផ្លាញដោយសម្ងាត់នូវបំពង់បង្ហូរឧស្ម័ន Nord Stream  ។ ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់លោកខាងលិច  បែរជារក្សាភាពស្ងៀមស្ងាត់ចំពោះរឿងនេះ ។ នៅថ្ងៃទី៧ ខែមីនា កាសែត «ញូវយ៉ក ថាមស៏» កាសែត«The Times» និងប្រព័ន្ធសារព័ត៌មានជាច្រើនរបស់អាល្លឺម៉ង់បាននាំគ្នាផ្សព្វផ្សាយពាក្យសំដីថ្មីមួយ ពោលគឺ ក្រុមស្និទ្ធអ៊ុយក្រែនមួយបានបង្កបង្កើតហេតុការណ៍បំផ្ទុះ “បំពង់បង្ហូរឧស្ម័ន Nord Stream” ។

ទាក់ទិននឹងអ្វីដែលហៅថា “ពាក្យសំដីថ្មី”របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ពេលផ្តល់បទសម្ភាសន៍ជាមួយលោកស្រី Liu Xin អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CGTN)   លោក Seymour Hersh បានថ្លែងថា ប្រព័ន្ធសារព័ត៌មានលោកខាងលិចផ្សព្វផ្សាយព័ត៌មាននៅពេលនេះ គឺដើម្បីបង្វែរក្រសែកភ្នែករបស់មនុស្ស ភាគីអ៊ុយក្រែនគ្មានសមត្ថភាពបង្កហេតុការណ៍បំផ្ទុះ “បំពង់បង្ហូរឧស្ម័ន Nord Stream”នោះទេ ។ លោក Seymour Hersh បានថ្លែងទៀតថា ពួកគេចង់បង្វែរក្រសែភ្នែកនិងធ្វើឱ្យអ្នកផងមើលរំលងព័ត៌មានលម្អិតជាច្រើនក្នុងអត្ថបទរបស់ខ្ញុំ ។ លោក Sullivan ឧបការីរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ បានបើកធ្វើសន្និសីទជាច្រើនលើក រដ្ឋាភិបាលលោក បៃដិនព្រួយបារម្ភថា បើសិនជាអាល្លឺម៉ង់អាចទិញឧស្ម័នធម្មជាតិជាច្រើនពីរុស្ស៊ីក្នុងតម្លៃថោក នោះ អាមេរិកក៏ពិបាកធ្វើឱ្យអាល្លឺម៉ង់ឃ្លាតឆ្ងាយពីរុស្ស៊ីដែរ ។ បើមើលពីលទ្ធផលចុងក្រោយអាចឃើញថា គោលបំណងពិតប្រាកដរបស់ពួកគេ គឺបំផ្ទុះចោល “បំពង់បង្ហូរឧស្ម័ន Nord Stream” ។

លោក Seymour Hersh បានថ្លែងថា ខ្ញុំគិតថា គោលនយោបាយការទូតរបស់រដ្ឋាភិបាលអាណត្តិនេះ ឆោតល្ងង់ណាស់ បានបង្កសត្រូវនៅគ្រប់ទីកន្លែងលើពិភពលោក ។ អាចនិយាយបានថា អនុត្តរភាពនិយមបែបអាមេរិកអស់សុពលភាពហើយ ខ្ញុំប្រឆាំងអនុត្តរភាពនិយមបែបនេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស