ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងដឹកទំនិញអាមេរិករអិលធ្លាក់ផ្លូវម្តងទៀត ខណៈអ្នកទំនួលខុសត្រូវក្រុមហ៊ុន“រថភ្លើងដឹកសារធាតុពុល” កំពុងត្រូវប្តឹង
2023-03-12 13:32:27cri
Share with:

       ក្រុមហ៊ុនផ្លូវដែក Norfolk Southern ដែលកំពុងត្រូវមតិសាធារណៈរិះគន់យ៉ាងខ្លាំងដោយសារព្រឹត្តិការណ៍រថភ្លើងរអិលធ្លាក់ផ្លូវនៅឃុំ  East Palestine នៃរដ្ឋOhio  ដែលបណ្តាលឱ្យបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ  បានកើតហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវម្តងទៀតនៅថ្ងៃទី៩ ខែមីនា។

        នេះជាឧបទ្ទេវហេតុរថភ្លើងដឹកទំនិញរអិលធ្លាក់ផ្លូវលើកទី៣របស់ក្រុមហ៊ុននេះក្នុងរយៈពេល៥សប្តាហ៍កន្លងមក។ ប៉ុន្មានម៉ោងក្រោយដែលបន្ទាប់ពីបានកកើតហេតុ នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែក Norfolk Southern បានចូលរួមសវនាការជាសក្សីចំពោះករណី “រថភ្លើងដឹកសារធាតុពុល” នៅក្នុងរដ្ឋសភាអាមេរិក។ ទីភ្នាក់ងារព័ត៌មានAP  បានផ្សាយថា  ទោះបីជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះបានសុំទោសចំពោះអ្នកស្នាក់នៅដែលបានរងឥទ្ធិពល  ហើយបានសន្យាចេញថវិកាចំនួន ២០ សែនដុល្លាអាមេរិកសម្រាប់ជួយតំបន់ជុំវិញកសាងឡើងវិញក្តី ក៏ប៉ុន្តែហាក់ដូចជាមិនបានធ្វើឱ្យសមាជិកសភានិងអ្នកស្នាក់នៅឃុំ  East Palestine ដែលបានទៅចូលរួមប្រជុំសវនាការនៅក្រុងវ៉ាស៊ីនតោនពេញចិត្តនោះទេ។

        ព្រឹត្តិការណ៍ រថភ្លើងដឹកសារធាតុពុលរអិលធ្លាក់ផ្លូវបានកើតឡើងជាង១ខែហើយ អ្នកស្នាក់នៅឃុំ  East Palestine បានថ្លែងថា  នៅក្នុងផ្ទះនៅតែធុំក្លិនប្លែកៗនៃសារធាតុគីមី   ហើយបានសម្គាល់ថា  អ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុនផ្លូវដែកធ្វើការពន្យល់មិនសូវគ្រប់គ្រាន់ទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស