ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួរអ្នកកាសែតអំពីការប្រជុំសន្ទនានៅប៉េកាំងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់
2023-03-12 12:34:16cri
Share with:

        អ្នកនាំពាក្យក្រសួងការបរទេសចិនបានណែនាំថា  ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែមីនា   អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានប្រជុំសន្ទនានៅក្រុងប៉េកាំង។  លោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំសន្ទនារវាងភាគីទាំងពីរ និងធ្វើជាអធិបតីនៃពិធីបើកនិងពិធីបិទកិច្ចប្រជុំសន្ទនា។ 

      ភាគីទាំងបីចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានដើរដល់កិច្ចព្រមព្រៀងហើយនិងបានផ្សាយដោយនូវសេចក្តីប្រកាសន៍រួម។ ភាគីទាំងបីមានឆន្ទៈខិតខំពេញទំហឹងដើម្បីបង្កើនសន្តិភាពនិងសុវត្ថិភាពក្នុងតំបន់និងអន្តរជាតិ។  អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កោតសរសើរនិងថ្លែងអំណរគុណចំពោះភាគីចិនដែលបានរៀបចំនិងគាំទ្រការប្រជុំសន្ទនាលើកនេះហើយបានជំរុញកិច្ចសន្ទនាទទួលបានភាពជោគជ័យទៀតផង។ ភាគីចិនរំពឹងថាអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នឹងបង្កើនការផ្លាស់ប្តូរនិងការសន្ទនា  ប្រទេសចិនមានឆន្ទៈបន្តដើរតួនាទីជាវិជ្ជមាននិងមានលក្ខណៈស្ថាបនាក្នុងរឿងនេះ។

       អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា  ប្រទេសចិនមានឆន្ទៈធ្វើជាអ្នកជំរុញសន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ា ជាដៃគូសហប្រតិបត្តិការនៃវឌ្ឍនភាពនិងវិបុលភាពនៃមជ្ឈិមបូព៌ា   អ្នកជំរុញសាមគ្គីភាពនិងមានភាពម្ចាស់ការនៃមជ្ឈិមបូព៌ា ។  ប្រទេសចិននឹងបន្តរួមចំណែកដោយប្រាជ្ញាចិនក្នុងការសម្រេចសន្តិភាពនៃមជ្ឈិមបូព៌ា   លើកឡើងសំណើរបស់ប្រទេសចិន  ដើរតួនាទីរបស់ប្រទេសចិនដែលជាប្រទេសធំមានទំនួលខុសត្រូវ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស