ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានអគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមស៊ីវិលស៊ីរី
2023-03-12 13:24:16cri
Share with:

  នៅថ្ងៃទី ១១ ខែមីនា វិបត្តិនៅស៊ីរីដែលបានកើតឡើងនៅឆ្នាំ ២០១១ នឹងឈានចូលដល់ឆ្នាំទី ១៣ ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១០ ខែមីនាដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិសហការគ្នាក្នុងការចាត់វិធានការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមស៊ីវិលស៊ីរី ។

លោក Guterres បានថ្លែងថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងទៅនេះ ប្រជាជនស៊ីរីបានស៊ូទ្រាំនឹងការបះទង្គិចមិនចេះចប់ អំពើឃោរឃៅជាប្រព័ន្ធនិងទុក្ខសោកដែលមិនអាចនិយាយបានរបស់មនុស្សជាតិ ។ ឥឡូវនេះ យើងត្រូវតែធ្វើសកម្មភាពជានយោបាយ ដើម្បីធានាបទឈប់បាញ់ទូទាំងប្រទេសស៊ីរី ក្នុងន័យជំរុញឱ្យសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរីត្រូវសម្រេចបាន ព្រមទាំងបង្កើតលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនទៅកាន់ស្រកកំណើតរបស់ពួកគេដោយសុវត្ថិភាពនិងមានសេចក្តីថ្លៃថ្នូរ ។ អង្គការសហប្រជាជាតិបានរំលឹកឡើងវិញពីពាកសន្យាយ៉ាងមុតមាំចំពោះអធិបតេយ្យភាពបង្រួបបង្រួមឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី  និងស្ថិរភាពក្នុងតំបន់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស