ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសតួកគីចាប់ផ្តើមនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតសកលមុនកាលកំណត់
2023-03-12 13:19:55cri
Share with:


នៅថ្ងៃទី ១១ ខែមីនា តួកគីបានបើកដំណើរការជាផ្លូវការនូវនីតិវិធីពាក់ព័ន្ធនៃការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ ។ មុននេះ លោក Erdogan ប្រធានាធិបតួកគីបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដែលប្រកាសថា តួកគីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនិងសភាមុនកាលកំណត់នៅថ្ងៃទី ១៤ ខែឧសភា ។

បន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីកាលពីថ្ងៃទី ១០ ខែមីនា លោក Erdogan បានថ្លែងក្នុងសុន្ទរកថាថា "យោងតាមមាត្រាទី ១១៦ នៃរដ្ឋធម្មនុញ្ញតួកគី ខ្ញុំបានសម្រេចចិត្តថា នឹងរៀបចំការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមិថុនាឱ្យធ្វើនៅថ្ងៃទី ១៤ ខែឧសភា" ។

តាមនីតិវិធីជាផ្លូវការ ប្រទេសតួកគីបានចាប់ផ្តើមនីតិវិធីពាក់ព័ន្ធដើម្បីកែប្រែកាលបរិច្ឆេទនៃការបោះឆ្នោតនៅថ្ងៃទី ១១ ខែមីនា ។ លើសពីនេះទៀត គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូលរបស់ប្រទេសតួកគីនឹងប្រកាសពីកាលវិភាគជាក់លាក់ បន្ទាប់ពីកាលវិភាគបោះឆ្នោតថ្មីត្រូវបានកំណត់ ។

នៅពេលថ្លែងអំពីមូលហេតុនៃការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ លោក Erdogan បានថ្លែងថា ពេលវេលានៃការបោះឆ្នោតសកលដំបូងបាចំពេលវេលានៃការប្រឡងនៅសាកលវិទ្យាល័យ ហើយក៏ចំពេលនៃធម្មយាត្រាផងដែរដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាជនតួកគី ។ លើសពីនេះទៀត ប្រសិនបើការបោះឆ្នោតសកលត្រូវបានធ្វើឡើងតាមការគ្រោងទុក សាលារៀនជាច្រើននឹងត្រូវបិទ ហើយជនជាតិតួកគីជាច្រើននឹងបានត្រឡប់ទៅផ្ទះវិញឬកំពុងឈប់សម្រាកវិស្សមកាលនៅពេលនោះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស