ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីLiu Xin អ្នកសារព័ត៌មាន CGTN យកសម្ភាសន៍ដោយផ្តាច់មុខជាមួយលោក Seymour Hersh អ្នកទម្លាយពីហេតុការណ៍បំផ្ទុះបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream
2023-03-12 11:26:46cri
Share with:

      នៅដើមខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានឯករាជ្យល្បីឈ្មោះរបស់អាមេរិកបានប្រកាសពីលទ្ធផលពិនិត្យអង្កេតរបស់ខ្លួន ដោយបានលាតត្រដាងថាបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream គឺបំផ្លាញដោយសម្ងាត់ដោយស្ថាប័នការណ៍សម្ងាត់និងកងទ័ពអាមេរិក។ ចំណែកប្រព័ន្ធសារព័ត៌មានលោកខាងលិចបែរជាបាត់មាត់ឈឹងចំពោះរឿងនេះ។ ក៏ប៉ុន្តែ នៅថ្ងៃទី ៧ ខែមីនា «សារព័ត៌មានញូវយ៉កថែមស៍»របស់អាមេរិក «កាសែតឌឺថែមស៍»របស់អង់គ្លេសនិងប្រព័ន្ធសារព័ត៌មានជាច្រើនរបស់អាល្លឺម៉ង់ស្រាប់តែផ្សព្វផ្សាយថា គឺសមាគមស្នីទ្ធស្នាលនឹងអ៊ុយក្រែនមួយបានបង្កើតហេតុការណ៍បំផ្ទុះបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream។ 

      ប្រឈមមុខនឹងការផ្សាព្វផ្សាយបែបនេះរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ពេលផ្តល់បទសម្ភាសន៍ពិសេសពីលោកស្រី Liu Xin ពិធីការនីនៃ CGTN លោក Seymour Hersh បានលើកឡើងថា ហេតុដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចធ្វើបែបនេះ គឺដើម្បីបង្វែរក្រសែភ្នែក ភាគីអ៊ុយក្រែនគ្មានសមត្ថភាពបង្កើតហេតុការណ៍បំផ្ទុះបំពងបង្ហូរឧស្ម័នធម្មជាតិ North Stream ឡើយ។ លោកបានថ្លែងថា ខ្ញុំគិតថាគោលនយោបាយការទូតបែបនេះរបស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះគឺល្ងង់ណាស់ ព្រោះបានចងសត្រូវគ្រប់ទិសទីទូទាំងពិភពលោក។ អាចនិយាយបានថា អនុត្តរភាពនិយមរបស់អាមេរិកបានគ្មានប្រសិទ្ធភាពហើយ ខ្ញុំប្រឆាំងចំពោះអនុត្តរភាពបែបនេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស