ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំបរទេសជាច្រើនបានផ្ញើសារជូនពរជូនចំពោះលោកXi Jinping​ ដែលបានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិន
2023-03-11 14:48:33cri
Share with:

ថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ លោកPutin ប្រធានាធិបតីរុស្ស៊ី លោកKim Jong-un អគ្គលេខាធិការបក្សពលកម្មនិងជាប្រធានគណៈកម្មាអធិការកិច្ចការរដ្ឋកូរ៉េខាងជើងនិងលោកThongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍និងជាប្រធានរដ្ឋនៃប្រទេសឡាវបានផ្ញើសារជូនពរជូនចំពោះលោកXi Jinping ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកដែលជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធាររដ្ឋប្រជាមានិតចិន។

 

លោកPutinបានថ្លែងថា ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់យើង កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងរុស្ស៊ីនិងចិននឹងបន្តទទួលបានសមទ្ធផលដ៏ស្តុកស្តម។ខ្ញុំរីករាយនឹងបន្តរួមជាមួយលោករក្សាការប្រាស្រ័យទាក់ទងគ្នានិងកិច្ចសម្របសម្រួលចំពោះបញ្ហាធំសំខាន់ក្នុងតំបន់រហូតដល់អន្តរជាតិ។

 

លោកKing Jong-un បានថ្លែងថា ជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមេត្រីភាពជាប្រពៃណីរវាងកូរ៉េខាងជើងនិងចិនពិតជានឹងអាចទទួលការអភិវឌ្ឍកាន់តែស៊ីជម្រៅដែលតាមឆន្ទៈរួមរបស់ប្រជាជនប្រទេសទាំងពីរនិងការទាមទាររបស់យុគសម័យថ្មី។

 

លោកThongloun Sisoulithបានថ្លែងថា ជឿជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សកុម្មុយនស្តចិនដែលមានលោកជាប្រមុខស្នូល ប្រជាជនចិនពិជានឹងសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំទីពីរនិងក្តីសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមពេលកំណត់។ភាគីឡាវសូមប្រសិទ្ធពរឱ្យទំនាក់ទំនងដគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងឡាវនិងចិននិងការកសាងសហគមន៍រួមវាសនារវាងឡាវនិងចិននឹងបន្តទទួលបានផ្លែផ្កាជាបន្តបន្ទាប់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស