លោក Xi Jinpingតែងតាំងលោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន
2023-03-11 16:07:24cri
Share with:
ព្រឹកថ្ងៃទី ១១ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតីកាលទី ១៤ បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៤ នៅក្រុងប៉េកាំង។
មហាសន្និបាតបានបោះឆ្នោតនិងសម្រេចថា លោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋ ដោយតែងតាំងលោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។