ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួមនៅក្រុងប៉េកាំង អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ប្រកាសពីការរៀបចំឡើងវិញនូវទំនាក់ទំនងការទូត
2023-03-11 13:10:57cri
Share with:

     ថ្ងៃទី ១០ ខែមីនាឆ្នាំ២០២៣ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនិងសាធារណរដ្ឋអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួមនៅក្រុងប៉េកាំង។ 

      សេចក្តីថ្លែងការណ៍បានលើកឡើងថា ដើម្បីឆ្លើយតបនឹងគំនិតផ្តួចផ្តើមជាវិជ្ជមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីប្រទេសចិនគាំទ្រព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនិងសាធារណរដ្ឋអ៊ីរ៉ង់អភិវឌ្ឍទំនាក់ទំនងមេត្រីសុខដុមរមនា លោក Musaed bin Mohammed Al-Aiban ទេសរដ្ឋមន្ត្រី សមាជិគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត និងលោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានដឹកនាំគណៈប្រតិភូទៅដល់ក្រុងប៉េកាំងដោយឡែកពីគ្នា ដើម្បីចូលរួមការចរចាពីថ្ងៃទី ៦-១០ ខែមីនានៅក្រុងប៉េកាំង។ ភាគីទាំងពីរបានកោតសរសើរនិងថ្លែងអំណរគុណដល់មេដឹកនាំនិងរដ្ឋាភិបាលចិនដែលបានរៀបចំនិងគាំទ្រដល់ការចរចាលើកនេះព្រមទាំងបានជំរុញវាឱ្យទទួលបានជោគជ័យ។

      ប្រទេសទាំងបីបានប្រកាសថា អារ៉ាប៊ី សាអូឌីតនិងអ៊ីរ៉ងបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលបូករួមទាំងយល់ព្រមស្ដារនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ បើកស្ថានទូតនិងអង្គការតំណាងរបស់ភាគីទាំងពីរឡើងវិញក្នុងរយៈពេលយ៉ាងច្រើនពីរខែ ចាត់បញ្ជូនឯកអគ្គរដ្ឋ/រាជទូតទៅវិញទៅមក ហើយពិភាក្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងបីបានសម្តែងថារីករាយធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្កើនសុខសន្តិភាពអន្តរជាតិ និងតំបន់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស