ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi ធ្វើជាអធិបតីភាពក្នុងពិធីបិទការប្រជុំសន្ទនារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នៅទីក្រុងប៉េកាំង
2023-03-11 13:38:34cri
Share with:

ថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ លោកWang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំសន្ទនារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង។លោកMusaed bin Mohammed   ទេសរដ្ឋមន្ត្រីនិងជាទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីតនិងលោកAli Shamkhani លេខាធិការនៃគណៈកម្មាធិការកំពូលសន្តិសុខជាតិអ៊ីរ៉ង់បានអញ្ជើញចូលរួមក្នុងពិធីនេះ។

 

លោកWang Yiបានអបអរសាទរចំពោះការដែលភាគីទាំងពីរអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបោះជំហានជាលកណៈប្រវត្តិសាស្ត្រដែលបានទទួលបានសមទ្ធិផលដ៏សំខាន់សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។ក្នុងនាមជាមិត្តភក្តិដែលអាចទុកចិត្តបានរបស់ប្រទេសទាំងពីរ ប្រទេសចិនរីករាយនឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនា។លោកបានបន្តថា ការដែលអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កែលម្អទំនាក់ទំនងទាំងងខាងបានបើកផ្លូវឱ្យតំបន់មជ្ឈិមបូព៌ាក្នុងការសម្រេចបាននូវសន្តិភាពនិងស្ថិរភាព ហើយក៏បានក្លាយទៅជាគំរូដែលឆ្លងតាមការសន្ទនាមកដោះស្រាយវិវាទរវាងប្រទេសនិងប្រទេស។ប្រទេសចិនគាំទ្រដល់បណ្តាប្រទេសមជ្ឈិមបូព៌ាប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រប្រកបដោយម្ចាស់ការ ផ្តួចផ្តើដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ រហូតដល់គាំពារសន្តិភាពពិភពលោក។


លោក Musaed bin MohammedនិងលោកAli Shamkhani បានតាំងនាមប្រមុខរដ្ឋរបស់ប្រទេសខ្លួន ដើម្បីអបអរសាទរលោកXi Jinping ដែលបានត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិនម្ដងទៀត បានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចការការទូតប្រកបដោយប្រសិទ្ធផលខ្ពស់របស់ប្រទេសចិន ហើយបានសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានរៀបចំនិងគាំទ្រកិច្ចប្រជុំសុន្ទនាលើកនេះហើយបានទទួលបានជោគជ័យ។លោកទាំងពីរបានថ្លែងថា រីករាយនឹងបន្តបើកធ្វើសន្ទនាមានលក្ខណៈស្ថាបនា ដើម្បីរួមគ្នាគាំពារដល់សណ្តាប់ធ្នាប់និងសុខសន្តិភាពដ៏យូរអង្វែងក្នុងតំបន់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស