ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនស្វាគមន៍ចំពោះអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ឯកភាពស្តារទំនាក់ទំនងការទូតឡើងវិញ
2023-03-11 12:33:04cri
Share with:

ថ្ងៃទី១០ខែមីនា សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនិង   សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមត្រីភាគីនៅទីក្រុងប៉េកាំង។ ប្រទេសទាំងបីបានប្រកាសថា  អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយដែលបានឯកភាពស្តារទំនាក់ទំនងការទូតរវាងភាគីទាំងពីរឡើងវិញ ក្នុងរយៈពេលយ៉ាងយូរបំផុតគឺ២ខែខាងមុខនឹងបើកស្ថានទូតនិងអង្គភាពតំណាងការទូតឡើងវិញ នឹងចាត់បញ្ជូនឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក  នឹងស្វែងរកការបង្កើនទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងបីបានបង្ហាញថាមានឆន្ទៈខិតខំពេញទំហឹង ដើម្បីបង្កើនសន្តិភាពនិងសន្តិសុខក្នុងតំបន់។

ថ្ងៃដដែល ប្រទេសជាច្រើនដូចជាអូម៉ង់ តួកគី លីបង់និង អ៊ីរ៉ាក់ជាដើមបានចេញផ្សាយសេចក្តីប្រកាស ដើម្បីបង្ហញការស្វាគមន៍សេចក្តីថ្លែងការណ៍ត្រីភាគីនេះ។

លោក Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសតាមរយៈអ្នកនាំពាក្យថា ស្វាគមន៍សេចក្តីសម្រេចចិត្តដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតឯកភាពស្តារទំនាក់ទំនងការទូតឡើងវិញ សូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានជួយសម្របសម្រួលដល់ការពិភាក្សាពាក់ព័ន្ធ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស