ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកធ្វើសចា្ចប្រណិធានតាមរដ្ឋធម្មនុញ្ញ លោក Xi Jinping
2023-03-11 13:03:27cri
Share with:

         ថ្ងៃទី១០ខែមីនាឆ្នាំ២០២៣  នៅទីក្រុងប៉េកាំង លោក Xi Jinping ដែលបានជាប់ឆ្នោតដោយសំឡេងឯកច្ឆ័ន្ទជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន  បានធ្វើសច្ចាប្រណិធានតាមរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតចិន នៅចំពោះមុខតំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចំនួនជិត៣០០០រូប៖

“ ខ្ញុំសូមស្បថថា  ស្មោះស្ម័គ្រចំពោះរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមាណិតចិន  រក្សាគាំពារសិទ្ធិអំណាចរដ្ឋធម្មនុញ្ញ  អនុវត្តតួនាទីដែលច្បាប់បានកំណត់   ស្មោះស្ម័គ្រចំពោះមាតុប្រទេស ស្មោះស្ម័គ្រចំពោះប្រជាជន បម្រើការងារដោយគោរពតាមតួនាទីបម្រើការងារសាធារណៈដោយស្អាតស្អំ  ទទួលការពិនិត្យអង្កេតពីប្រជាជន   ខិតខំតស៊ូដើម្បីកសាងប្រទេសសង្គមនិយមទំនើបខ្លាំងក្លាប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ អរិយធម៌ សុដុមរមនា និងស្រស់ស្អាត! ”

អ្នកបកប្រែ:邓倩
ប្លុកពិសេស