ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីអត្ថន័យជាវិជ្ជមាននៃការដែលប្រទេសចិនចូលរួម«អនុសញ្ញាស្តីពីការលុបចោលតម្រូវការខាងការបញ្ជាក់ពីភាពស្របច្បាប់សម្រាប់ឯកសារផ្លូវការបរទេស»
2023-03-11 14:58:16cri
Share with:

      ថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៣ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញពីអត្ថន័យជាវិជ្ជមាននៃការដែលប្រទេសចិនចូលរួម«អនុសញ្ញាស្តីពីលុបចោលតម្រូវការបញ្ជាក់ពីភាពស្របច្បាប់សម្រាប់ឯកសារផ្លូវការបរទេស»ចំពោះប្រជាពលរដ្ឋចិននិងសហគ្រាសចិន។

លោកស្រី Mao Ningបានថ្លែងថា នៅថ្ងៃទី ៨ ខែមីនា លោកTan Jian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហូឡង់បានតំណាងឱ្យប្រទេសចិនដាក់លិខិតចូលរួមអនុសញ្ញាដល់ក្រសួងការបរទេសហូឡង់ដែលជាអង្គភាពរក្សាទុក«អនុសញ្ញាស្តីពីការលុបចោលតម្រូវការបញ្ជាក់ពីភាពស្របច្បាប់នៃឯកសារផ្លូវការបរទេស»ដែលជាសញ្ញាកត់សម្គាល់ថាប្រទេសចិនបានចូលរួមអនុសញ្ញានេះជាផ្លូវការ ហើយវានឹងចូលជាធរមាននៅប្រទេសចិននៅដើមខែវិច្ឆិកាឆ្នាំនេះ។

      លោកស្រី Mao Ning បានបន្តថា ការចូលរួមអនុញ្ញានេះនឹងនាំមកនូវផលប្រយោជន៍ពីរ ១គឺកាត់បន្ថយពេលវេលានិងថវិកាសម្រាប់ផ្ទេរឯកសារពីប្រទេសមួយទៅប្រទេសមួយ។ ពលរដ្ឋសាមញ្ញាអាចសុំលិខិតបញ្ជាក់សុខភាព លិខិតបញ្ជាក់បណ័្ណបើកបរនិងលិខិតបញ្ជាក់សៀវភៅគ្រួសារជាដើមដោយកាន់តែងាយស្រួលដែលសាមីខ្លួនត្រូវការនៅឯក្រៅប្រទេស។ ទី២គឺធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធ្វើអាជីវកម្ម។ បន្ទាប់ពីចូលរួមអនុសញ្ញានេះ សហគ្រាសបរទេសដែលមានបំណងវិនិយោគនៅចិននិងនាំចេញទៅកាន់ចិនមិនបាច់ធ្វើការបញ្ជាក់ភាពស្របច្បាប់សម្រាប់ឯកសារពាណិជ្ជកម្មដោយស្ថានកុងស៊ុល ចំណែកឯកសារពាណិជ្ជកម្មការនាំចេញលើសពី ៧០%របស់ភាគីចិនក៏នឹងទទួលបានអត្ថប្រយោជន៍ពីក្នុងប្រការនេះដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស