ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របៀបវារៈមហាសន្និបាតនៃសភាទាំងពីរ៖ ថ្ងៃទី១០ខែមីនានឹងបោះឆ្នោតជ្រើសរើសស្ថាប័នជាតិនិងមេដឹកនាំសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិថ្មី
2023-03-10 16:23:09cri
Share with:

      ព្រឹកថ្ងៃទី ១០ ខែមីនា មហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីបីនៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីបោះឆ្នោតសម្រេចសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីគម្រោងកែទម្រង់ស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋបោះឆ្នោតជ្រើសរើសប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅរសៀល នឹងបើកធ្វើកិច្ចប្រជុំពេញអង្គនៃប្រតិភូ ដើម្បីពិភាក្សាអំពីបេក្ខជននាយករដ្ឋមន្ត្រី។

      នៅរសៀវថ្ងៃទី ១០ ខែមីនា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីបី ដើម្បីបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ អនុប្រធានរដ្ឋ អគ្គលេខាធិការនិងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការទូទាំងប្រទេសនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី ១៤៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស