ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុវជនហុងកុងហចិនបានធ្វើបទបង្ហាញពីភាពរុងរឿងនិងស្ថិរភាពរបស់ហុងកុងក្នុងកិច្ចប្រជុំលើកទី៥២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2023-03-10 15:56:25cri
Share with:

ថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ លោក Huang Ziqian យុវជនមកពីតំបន់រដ្ឋបាលពិសេសហុងកុងប្រទេសចិនបានថ្លែងសុន្ទរកថាលើកិច្ចប្រជុំលើកទី៥២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាហុងកុងបានមានភាពរុងរឿងនិងស្ថិរភាពឡើងវិញហើយ។

 

លោកបានថ្លែងថា តាំងពី«ច្បាប់សន្តិសុខជាតិហុងកុង»ត្រូវបានអនុវត្តជិត៣ឆ្នាំមក ហុងកុងមានប្រក្រតីភាពឡើងវិញខាងស្ថិរភាព ហើយច្បាប់នេះបានដើរតួនាទីដ៏គន្លឹះគឺពីការមានភាពរង្គោះរង្គើក្លាយទៅជាមានសណ្តាប់ធ្នាប់ ពីមានសណ្តាប់ធ្នាប់ក្លាយទៅជាមានភាពរុងរឿងឡើងវិញ រហូតដល់ការពារសិទ្ធិមនុស្ស។ទិន្នន័យនៃស្ថិតិធនាគារពិភពលោកនាឆ្នាំ២០២១បានបង្ហាញឲ្យឃើញថា កម្រិតគ្រប់គ្រងតាមច្បាប់របស់ហុងកុងលើសពី៩០%។

 

លោកHuang Ziqianបានបន្តថា ពឹងលើឧត្តមភាពពិសេសនិងការគាំទ្រយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាលមជ្ឈិមចិន ហុងកុងបាននិងកំពុងទាក់ទាញធនធានមនុស្សនិងសហគ្រាសសកលសកម្មភាពកីឡានិងវប្បធម៌របស់ហុងកុងក៏បានមានប្រក្រតីភាពឡើងវិញទាំងស្រុងដែលបាននិងកំពុងពាំនាំនូវឱកាសពាណិជ្ជកម្មកាន់តែច្រើនឲ្យហុងកុង៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស