ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី៣នៃមហាសន្និបាតលើកទីមួយរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំប្រារព្ធធ្វើនៅក្រុងប៉េកាំង
2023-03-10 17:07:42cri
Share with:

ព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២៣កិច្ចប្រជុំពេញអង្គលើកទី៣នៃមហាសន្និបាតលើកទីមួយរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំប្រារព្ធធ្វើនៅក្រុងប៉េកាំង។

 

លោកXi Jinping ត្រូវបានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនដោយសំឡេងឆ្នោតឯកច្ឆ័ន្ទ។

លោកZhaoLejiត្រូវបានជាប់ឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។

លោកHan Zhengត្រូវបានជាប់ឆ្នោតជ្រើសតាំងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។

 

បន្ទាប់ពីរបៀបវាគ្រប់ចំណុចនៃកិច្ចប្រជុំពេញអង្គលើកនេះបានបញ្ចប់រួចមកពិធីសច្ចាប្រណិធានតាមរដ្ឋធម្មនុញ្ញបានត្រូវរៀបចំធ្វើឡើង៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស