ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Martin Jacques បញ្ញវន្នល្បីឈ្មោះអង់គ្លេស៖ ប្រទេសចិនបានផ្តល់គម្រោងដោះស្រាយដោយគ្រប់ជ្រុងជ្រោយដល់ការអភិវឌ្ឍរបស់ពិភពលោក
2023-03-10 15:21:06cri
Share with:

      ថ្ងៃទី៨ខែមីនាតាមម៉ោងក្នុងតំបន់ លោក Martin Jacques បញ្ញវន្នល្បីឈ្មោះរបស់ប្រទេសអង់គ្លេស អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃមុខជំនាញនយោបាយនិងកិច្ចការអន្តរជាតិនៃសកលវិទ្យាល័យ Cambridge បានផ្តល់បទសម្ភាសន៍ពិសេសដល់អ្នកកាសែតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដោយបានលើកឡើងថា  ប្រទេសចិនបានផ្តល់គម្រោងដោះស្រាយដោយគ្រប់ជ្រុងជ្រោយដល់ការអភិវឌ្ឍរបស់ពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិនខុសគ្នានឹងទំនើបកម្មរបស់ប្រទេសលោកខាងលិច។   វាមិនគ្រាន់តែមានលក្ខណៈរួមនៃទំនើបកម្មតែប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈពិសេសរបស់ចិនទៀតផង។ ចំណែកស្នូលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនគឺ ការលើកឡើងនូវសមត្ថភាពធ្វើការផលិតនៃសេដ្ឋកិច្ចចិន។ 

     ពេលនិយាយដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលនិងគំនិតផ្តួចផ្តើមសន្តិសខជាសកលដែលលើកឡើងដោយលោក X iJinping  ប្រធានរដ្ឋចិន  លោក Martin Jacques បានថ្លែងថា  គំនិតផ្តួចផ្តើមនេះបានផ្តល់លទ្ធភាពមួយនិងអនាគតមួយដែលអាចសម្រេចបានជូនចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនគ្រាន់តែក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះទេ  ថែមទាំងពាក់ព័ន្ធយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ សន្តិសុខ និងសុវត្ថិភាពទៀតផង ដែលមានសារៈសំខាន់ណាស់ក្រោមបរិបទអន្តរជាតិនាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស