ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning បានអញ្ជើញចូលរួមក្នុងការពិនិត្យពិភាក្សារបាយការណ៍ការ ងាររដ្ឋាភិបាលជាមួយគណៈប្រតិភូតៃវ៉ាន់
2023-03-10 15:53:17cri
Share with:

ថ្ងៃទី៩ខែមីនាឆ្នាំ២០២៣លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមក្នុងការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលជាមួយគណៈប្រតិភូតៃវ៉ាន់នៃមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។

 

បន្ទាប់ពីស្តាប់មតិយោបល់របស់សមាជិកប្រតិភូរួចមកលោកWang Huningបានថ្លែងថា យើងត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រទូទៅរបស់បក្សស្តីពីការដោះស្រាយបញ្ហាតៃវ៉ាន់នាយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយនិងគំនិតឯកភាពរួមឆ្នាំ១៩៩២ ដើម្បីជំរុញត្រើយទាំងសងខាងអភិវឌ្ឍឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ។យើងត្រូវតែតស៊ូយ៉ាងម៉ឹងម៉ាត់ដោយមិនងារេកដើម្បីទទួលបានអនាគត សន្តិភាពនិងបង្រូបបង្រួម ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ដោយមិនងារេកដើម្បីប្រឆាំងនឹងការបំបែកបំបាកនិងឲ្យតៃវ៉ានឯករាជ្យនិងការជ្រៀកជ្រែកពីកម្លាំងខាងក្រៅ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ដោយមិនងារេកនូវការសាមគ្គីគ្នាជាមួយជនរួមជាតិតៃវ៉ាន់ដើម្បីពួតដៃជាមួយគ្នាធ្វើឲ្យប្រជាជាតិមានភាពរុងរឿងដ៏មហិមាឡើងវិញរួមគ្នាបង្កើតបុព្វហេតុដ៏ខ្ពង់ខ្ពស់ដែលបង្រួបបង្រួមជាតិយ៉ាងពេញលេញ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស