ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនធ្វើវិសោធនកម្មច្បាប់នីតិបញ្ញត្តិ ដើម្បីការពារការគ្រប់គ្រងតាមច្បាប់ឱ្យកាន់តែល្អប្រសើរ
2023-03-10 17:43:02cri
Share with:

      ការពិនិត្យពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិបញ្ញត្តិ ជារបៀបវារៈសំខាន់មួយនៃមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ នៅព្រឹកថ្ងៃទី១៣ ខែមីនាខាងមុខនេះ មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងបិទប្រជុំហើយតំណាងប្រជាជនប្រហែល៣ពាន់នាក់នឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញត្តិ។

     គួរបញ្ជាក់ថា ច្បាប់នីតិប្បញ្ញត្តិរបស់ចិននាបច្ចុប្បន្ន គឺត្រូវបានអនុម័តកាលពីខែមីនាឆ្នាំ២០០០។ ចាប់ពីសមាជបក្សកុម្មុយនីសចិនលើកទី១៨មក  ទាំងបក្សនិងរដ្ឋចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបានកែប្រែជាប្រវត្តិសាស្ត្រ ។ ការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញត្តិតាមពេលសមស្រប ជាតម្រូវការដែលធ្វើឱ្យការងារនិងសកម្មភាពនៃការតាក់តែងច្បាប់អាចសម្រួលទៅនឹងយុគសម័យថ្មី។

           លោកWuZeng  ដែលជាតំណាងប្រជាជនទូទាំងប្រទេសចិនម្នាក់បានលើកឡើងថា សេចក្តីព្រាងច្បាប់នឹងកែលម្អនូវប្រព័ន្ធ សិទ្ធិ និងរបៀបវារៈនៃការតាក់តែងច្បាប់របស់ចិនឱ្យកាន់តែល្អថែមទៀត ដែលនឹងផ្តល់ការធានាខាងច្បាប់ដ៏រឹងមាំដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស