ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2023-03-09 15:15:35cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃប្រតិភូកងទ័ពរំដោះប្រជាជននិងកងប៉ូលិសប្រដាប់អាវុធ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

-ធនាគារគំនិតជាន់ខ្ពស់ជាតិចិននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានចេញផ្សាយរបាយការណ៍ «លេខសម្ងាត់នៃការអភិវឌ្ឍដើម្បីឆ្ពោះទៅកាន់ប្រទេសខ្លាំងទំនើប៖ លក្ខណៈនៃយុគសម័យនិងតម្លៃអនុវត្តនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping »។

-ក្រសួងស្ថាប័នចំនួន៦របស់ប្រទេសចិនប្រកាសវិធីណែនាំជាលើកដំបូងសម្រាប់ការធានាបុគ្គលិកស្ត្រី។
-អ្នកនាំពាក្យនៃក្រសួងការបរទេសចិនថ្លែងថា ភាគីចិននឹងបន្តផ្តល់ជំនួយវេជ្ជសាស្រ្តចំពោះបរទេសដើម្បីបង្កើនសុខភាពនិងសុខុមាលភាពរបស់ប្រជាជនពិភពលោក។

-អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនបានប្រើសកម្មភាពជាក់ស្តែងដើម្បីគាំទ្រការបង្កើនសន្តិសុខបរិក្ខារនុយក្លេអ៊ែររបស់អ៊ុយក្រែន។

-ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ចិនប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយចំពោះការដែលលោកស្រីRaimondoរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកមានបំណងមកបំពេញទស្សនកិច្ចនៅចិន។

-ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសចិនថ្លែងថាគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” បានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនាយុគសម័យថ្មី។

អ្នកបកប្រែ:李展精
ប្លុកពិសេស