ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ចិនប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយចំពោះការដែលលោកស្រីRaimondoរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកមានបំណងមកបំពេញទស្សនកិច្ចនៅចិន
2023-03-09 11:25:00cri
Share with:

       ទាក់ទិននឹងករណីដែលពេលថ្មីៗនេះលោកស្រី Gina  Raimondo   រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថាកំពុងគិតពិចារណាពីការទៅបំពេញទស្សនកិច្ចនៅចិនក្នុងឆ្នាំនេះ   មន្ត្រីក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅថ្ងៃទី៨ខែមីនាថា   ភាគីចិនបានមើលឃើញព័ត៌មានពាក់ព័ន្ធហើយ។ គិតត្រឹមពេលនេះមិនទាន់ទទួលបានសំណើពីភាគីអាមេរិកស្តីអំពីការធ្វើទស្សនកិច្ចនៅចិនរបស់លោកស្រីរដ្ឋមន្ត្រីRaimondo នោះទេ។  ភាគីចិនសម្គាល់ឃើញថា ការបន្តធ្វើកិច្ចពិភាក្សានិងទាក់ទងគ្នារវាងក្រសួងពាណិជ្ជកម្មនៃភាគីទាំងពីរគឺមានសារៈសំខាន់  ចិនប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយចំពោះការដែលលោកស្រីរដ្ឋមន្ត្រីRaimondo   មានបំណងមកបំពេញទស្សនកិច្ចនៅចិន។ ភាគីចិននឹងបន្តខិតខំដោះស្រាយបញ្ហាយកចិត្តទុកដាក់រួមតាមរយៈការពិគ្រោះពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងមានលក្ខណៈស្ថាបនា៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស