ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារគំនិតជាន់ខ្ពស់ជាតិចិននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានចេញផ្សាយរបាយការណ៍ «លេខសម្ងាត់នៃការអភិវឌ្ឍដើម្បីឆ្ពោះទៅកាន់ប្រទេសខ្លាំងទំនើប៖ លក្ខណៈនៃយុគសម័យនិងតម្លៃអនុវត្តនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping »
2023-03-09 11:21:27cri
Share with:

       ពេលថ្មីៗនេះ  ធនាគារគំនិតជាន់ខ្ពស់ជាតិចិននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានចេញផ្សាយរបាយការណ៍ «លេខសម្ងាត់នៃការអភិវឌ្ឍដើម្បីឆ្ពោះទៅកាន់ប្រទេសខ្លាំងទំនើប៖   លក្ខណៈនៃយុគសម័យនិងតម្លៃអនុវត្តនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping   »  ។

       របាយការណ៍មាន៣ម៉ឺន៨ពាន់អក្សរ ចែកជា ៥ ជំពូក  ៖ «ចារទំព័រថ្មីនៃសេដ្ឋកិច្ចនយោបាយម៉ាក្សនិយម-- លក្ខណៈពិសេសនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping »  , « ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់--វិធីសាស្ត្រអនុវត្តនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping »   ,  « តម្រិះប្រាជ្ញាចិននៃការធ្វើទំនើបកម្មអភិបាលកិច្ចសេដ្ឋកិច្ច៖ វិធីសាស្ត្របែបវិទ្យាសាស្ត្រនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping »,   «  ឆ្លើយតបសំណួរស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៖ អត្ថន័យជាសកលនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping » និង   « រុករកប្រភពដើម ៖ រឿងរ៉ាវស្តីពីការធ្វើអភិបាលកិច្ចសេដ្ឋកិច្ចនៅមូលដ្ឋានរបស់លោក Xi Jinping »  ដែលបានបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវអត្ថន័យស្នូល ស្មារតីនិងខ្លឹមសារនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ។

     របាយការណ៍នេះចេញផ្សាយជាភាសាចិននិងភាសាអង់គ្លេសតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។ សៀវភៅដែលចងក្រងពីរបាយការណ៍នឹងដាក់លក់ទាំងក្នុងនិងក្រៅប្រទេស។


អ្នកបកប្រែ:邓倩
ប្លុកពិសេស