ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិននិងព្រះបាទព្រះមហាក្សត្រFelipe VIប្រទេស អេស្ប៉ាញផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងអេស្ប៉ាញ
2023-03-09 17:02:55cri
Share with:

ថ្ងៃទី៩ខែមីនាឆ្នាំ២០២៣ លោកXi Jinpingប្រធានរដ្ឋចិននិងព្រះបាទព្រះមហាក្សត្រFelipe VIនៃអេស្ប៉ាញបានផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្បា៉ញ។


លោកXi Jinpingប្រធានរដ្ឋចិនបានគូបញ្ជាក់ថា ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេស្ប៉ាញ រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយទ្រង់ដោយចាត់ទុកខួបទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងកាតទូតរវាងប្រទេសចិននិងអេស្ប៉ាញជាចំណុចចាប់ផ្តើមថ្មី ពង្រឹងការទំនុកចិត្តខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះបង្កើនភាពជិតស្និទ្ធរវាងប្រជាជនចិននិងប្រជាជនអេស្ប៉ាញដើម្បីបន្តចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអេស្ប៉ាញ។

 

ព្រះមហាក្សត្រអេស្ប៉ាញព្រះបាទFelipe VIបានមានព្រះបន្ទូលថា ក្នុងរយៈពេល៥០ឆ្នាំដែលប្រទេសអេស្ប៉ាញនិងចិនបានបង្កើតទំនាក់ទំនងការទូតមកទំនាក់ទំនងរវាងអេស្ប៉ាញនិងចិនបាននិងកំពុងអភិវឌ្ឍដោយរលូននិងមានភាពនឹងនរកិច្ចសហការក្នុងគ្រប់វិស័យបានបន្តជំរុញទៅមុខមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ។ព្រះអង្គជឿជាក់ថាប្រទេសទាំងពីរនឹងឆ្លៀតចាត់ទុកខួប៥០ឆ្នាំនៃការបង្កើតចំណងការទូតជាឱកាសថ្មី ដើម្បីពង្រីកដោយគ្រប់ជ្រុងជ្រោយនូវការប្រាស្រ័យទាក់ទងគ្នាដ៏មេត្រីភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង ពួតដៃជាមួយគ្នាដើម្បីឆ្លើយតបនឹងការប្រឈមសកលដូចជាបម្រែបម្រួលអាកាសធាតុជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស