ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជប៉ុនប្រកាសលទ្ធផលស៊ើបអង្កេតជំហានដំបូងចំពោះការបរាជ័យនៃការបាញ់បង្ហោះរ៉ុក្កែតH3
2023-03-09 15:04:58cri
Share with:

អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍លំហអវកាសជប៉ុនដែលហៅកាត់ថា JAXAបានប្រកាសរបាយការណ៍មួយកាលពីថ្ងៃទី៨ខែមីនាថា មូលហេតុនៃការបរាជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន H3នៅថ្ងៃទី៧ខែមីនា គឺដោយសារមុននិងក្រោយបញ្ជូនសញ្ញាទៅកាន់ម៉ាស៊ីនភ្លើងថា្នក់ទី២ ប្រព័ន្ធអគ្គិសនីនៃរ៉ុក្កែតលេចចេញភាពមិនប្រក្រតីរបាយការណ៍បានបង្ហាញថា បច្ចុប្បន្នអង្គការនេះកំពុងតែស៊ើបអង្កេតថាតើមូលហេតុអ្វីដែលបណ្តាលឱ្យប្រព័ន្ធអគ្គិសនីកើតមានភាពមិនប្រក្រតី។

សូមបញ្ជាក់ថា ការបរាជ័យលើកនេះបានរំខានដល់ផែនការរុករកលំហអវកាសរបស់ជប៉ុន ប្រទេសជប៉ុនគ្រោងបាញ់បង្ហោះផ្កាយរណបរុករកនិងស្ទង់ពិនិត្យភពព្រះអង្គារតាមរយៈ

រ៉ុក្កែតដឹកជញ្ជូនH3នៅឆ្នាំ២០២៤ បច្ចុប្បន្នប្រហែលជាត្រូវពឹងផ្អែកទៅលើរ៉ុក្កែតដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ទើបមិនខកខានការបាញ់បង្ហោះដែលធ្វើឡើងរាល់ពីរឆ្នាំម្តង ៕


អ្នកបកប្រែ:李展精
ប្លុកពិសេស