ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនបានប្រើសកម្មភាពជាក់ស្តែងដើម្បីគាំទ្រការបង្កើនសន្តិសុខបរិក្ខារនុយក្លេអ៊ែររបស់អ៊ុយក្រែន
2023-03-09 11:17:59cri
Share with:

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី៨ខែមីនា អ្នកសារព័ត៌មានបានលើកសំណួរថា លោក Li Song  ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយន៍នៅក្រុងVienna ប្រទេសអូទ្រីសបានប្រកាសក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការបរមាណូអន្តរជាតិដែលបើកធ្វើនៅថ្ងៃទី៦ខែមីនាថា ប្រទេសចិននឹងបរិច្ចាគប្រាក់អឺរ៉ុបប្រើសម្រាប់ការធានាសន្តិសុខបរិក្ខារនុយក្លេអ៊ែររបស់អ៊ុយក្រែន តើអ្នកនាំពាក្យអាចធ្វើការអធិប្បាយអំពីស្ថានការណ៍ពាក់ព័ន្ធបានទេ?

ទាក់ទិននឹងរឿងនេះ  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយ ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់រហូតមកចំពោះនូវបញ្ហាសន្តិសុខនុយក្លេអ៊ែរ ដោយធ្វើខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនុយក្លេអ៊ែរ  ។ ប្រទេសចិនសម្រេចចិត្តបរិច្ចាគប្រាក់២សែនអឺរ៉ុបជូនចំពោះគម្រោងជំនួយបច្ចេកទេសខាងសន្តិសុខនិងការការពារសន្តិសុខនុយគ្លេអ៊ែរអ៊ុយក្រែន ប្រើសកម្មភាពជាក់ស្តែងគាំទ្រការបង្កើនសន្តិសុខបរិក្ខានុយក្លេអ៊ែររបស់អ៊ុយក្រែន។

លោកស្រីបានថ្លែងបន្តថា ប្រទេសចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំរុញការបង្កើតប្រព័ន្ធសន្តិសុខនុយក្លេអ៊ែរអន្តរជាតិប្រកបដោយយុត្តិធម៌ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ ប្រទេសចិននឹងបន្តជំរុញការចរចាដោយសន្តិវិធី គាំទ្រការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ លុបបំបាត់ហានិភ័យសន្តិសុខនុយក្លេអ៊ែរពីព្រភពដើមព្រមទាំងជំរុញសន្តិសុខបរិក្ខារនុយក្លេអ៊ែររបស់អ៊ុយក្រែន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស