ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីរ៉ង់រកឃើញអណ្តូងរ៉ែលីចូមខ្នាតធំជាលើកដំបូង ហើយគ្រោងនឹងជីកយករ៉ែនៅឆ្នាំ២០២៥
2023-03-08 11:26:23cri
Share with:

ថ្មីៗកន្លងទៅនេះ ក្រសួងឧស្សាហកម្ម រ៉ែនិងពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បានប្រកាសថា ប្រទេសអ៊ីរ៉ង់បានរកឃើញទីតាំងរ៉ែលីចូខ្នាតធំជាលើកដំបូងដែលតាមការប៉ាន់ប្រមាណមានបរិមាណរ៉ែប្រហែល ៨.៥ លានតោនហើយគ្រោងនឹងសម្រេចការជីកយករ៉ែនៅមុនឆ្នាំ ២០២៥ ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា មន្ត្រីមន្ទីរឧស្សាហកម្ម រ៉ែនិងពាណិជ្ជកម្មខេត្ត Hamadan របស់អ៊ីរ៉ង់បានថ្លែងនៅថ្ងៃដដែលនោះថា អណ្តូងរ៉ែលីចូមចំនួនពីរត្រូវបានរកឃើញនៅតំបន់ទំនាប Gahavand ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ១១ គីឡូម៉ែត្រការ៉េ ។ មន្ត្រីរូបនេះបានថ្លែងទៀតថា ប្រទេសអ៊ីរ៉ង់បានរុករកអស់ពេលជិត ៤ ឆ្នាំទើបរកឃើញតំបន់រ៉ែលីចូមចំនួនពីរនេះ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអ៊ីរ៉ង់កំពុងពិចារណាលើការកៀរគរទុនឯកជនឱ្យធ្វើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍ។

រ៉ែលីចូមត្រូវបានគេស្គាល់ថាជា "ប្រេងកាតពណ៌ស" គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់និងអាគុយរបស់រថយន្តអគ្គិសនី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស